Yearendyearend1140x150

កម្ពុជាទទួលវ៉ាក់សាំងPfizer ជិត២០ម៉ឺនដូសជាជំនួយរបស់អូស្រ្តាលី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ កក្កដានេះ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសអូស្ត្រាលី ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្ត ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ១០លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង