Yearendyearend1140x150
Img 0571

អាជ្ញាធរមីន ទទួលបាន១៥លានដុល្លារពីសប្បុរសជនដើម្បីបញ្ចប់បញ្ហាគ្រាប់មីននៅកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ អាជ្ញាធរមីននាថ្ងៃទី ៧ កក្កដានេះបានអះអាងថាអាជ្ញាធរមីនទទួលបានថវិការពីសប្បុរសជនប្រមាណ១៥លានដុល្លារសហរដ្ឋអាម៉េរិក បន្ទាប់ពីសម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាចូលរួមមូលនិធិបោសម្អាតបញ្ចប់មីនត្រឹមឆ្នាំ២០២៥។ អាជ្ញាធរមីនថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ជុំវិញការអនុវត្តគម្រោងសម្តេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម» ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។

បើតាមសម្តេចដោយសារតែបញ្ហាមីនគឺជាបញ្ហាប្រឈមធំនៅកម្ពុជាដូចច្នេះសម្តេច ហ៊ុន សែន អំពាវនាវឲ្យអាជ្ងាធរពាក់ព័ន្ធរួមគ្នាបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។ សម្តេចបន្តថាមីននៅកម្ពុជានៅសល់ច្រើនតាមតំបន់មួយចំនួនបើទោះបីជាសង្រ្គាមដ៏រាំរ៉ៃត្រូវបានបិទបញ្ចប់ទៅវិញក្តី ក្នុងន័យនេះសម្តេចសង្ឃឹមថាគោលនយោបាយមីនស្មើសូន្យនាឆ្នាំ២០២៥នេះនឹងទទួលបានជោគជ័យ។

យ៉ាងណាមិញបន្ទាប់ពីការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី អាជ្ងាធរមីនបានទទួលថវិការពីសប្បុរសជនប្រមាណ១៥លានដុល្លារអាម៉េរិកដើម្បីបន្តលុបបំបាត់មីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥ដូចដែលអ្វីសម្តេច និងប្រជាពលរដ្ឋបានរំពឹងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង