Yearendyearend1140x150

ការប្រើប្រាស់គណនីកាបូបអេឡិចត្រូនិក(E-Wallet)នៅកម្ពុជាបានកើនឡើងដល់១៣,៦ លានគណនី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក គង់ ម៉ា​រី និង លោកស្រី ជា សិរី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ និង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី CamDigiKey (រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ននេះ ចំនួនគណនីកាបូបអេឡិចត្រូនិក ឬហៅជាភាសាអង់គ្លេសថា E-Wallet បានកើនឡើងដល់១៣,៦ លានគណនី ដែលស្មើនឹងជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប។

ទាក់ទងនឹងបញ្ហានេះ ក្រុមការងារអន្តរក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពបង្កើតកម្មវិធីមួយដែលមានឈ្មោះថាប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនក្នុងវិស័យធនាគារតាមប្រព័ន្ធឌីជីថលដែលហៅកាត់ជាភាសាអង់គ្លេសថា e-KYC ដើម្បីទប់ស្កាត់ការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ទន្ទឹមនឹងនេះ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យនេះ មានលទ្ធភាពធ្វើការផ្ទៀងផ្ទាត់ទម្រង់មុខ ឬ ភិនភាគរបស់អតិថិជន នៅពេលចុះឈ្មោះបើកគណនីប្រើប្រាស់ប្រព័ន្ធបាគង ដែលបច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ បានភ្ជាប់ជាតំណរសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនផ្ទេរប្រាក់ ឬទូទាត់ប្រាក់ពីគ្រឹះស្ថានធនាគារពីមួយទៅមួយបាន។

គួរបញ្ជាក់ថា ការរៀបចំប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន e-KYC នេះ ត្រូវបានធ្វើឡើងរវាងធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងការប្រកាសដាក់ឱ្យដំណើរការកម្មវិធី CamDigiKey ជំនាន់ ២.០ កាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង