Yearendyearend1140x150

វារីវប្បករកម្ពុជា បានធ្វើទស្សនកិច្ចសិក្សាពីបច្ចេកទេសផលិតកូនត្រីនៅវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សមាជិកសមាគមវារីវប្បករនៅកម្ពុជា

នៅក្នុងសប្តាហ៍នេះ (៤-១០ ខែ កក្កដា) វារីវប្បករកម្ពុជាដែលជាសមាជិកសមាគមវារីវប្បករនៅកម្ពុជា (អ្នកបង្កាត់ពូជត្រី និងអ្នកផលិតកូនត្រី) បានទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសវៀតណាម ពិសេសទៅរៀនសូត្រអំពីបច្ចេកទេសផលិតកូនត្រីនៅសាកលវិទ្យាល័យកាន់ថឺ ទីក្រុងកាន់ថឺ តំបន់ដីសណ្តទន្លេមេគង្គ ភាគខាងត្បូងប្រទេសវៀតណាម ក្រោមការគាំទ្រថវិកាដោយគម្រោងខាស់ (CAST) និងសមាគមសណ្តែកសៀងអាមេរិក (ASA)។

បើតាមសមាគមវារីវប្បករកម្ពុជា បញ្ជាក់ថា នេះជាឱកាសដ៏ល្អវិសេសវិសាលមួយ ដែលបងប្អូនវារីវប្បករអាចរៀនបច្ចេកទេសផង និងទៅមើលដំណើរការផ្ទាល់ផង។ នៅពេលត្រលប់មកវិញ បងប្អូនវារីវប្បករអាចពង្រឹងសមត្ថភាពក្នុងការបង្កាត់ និងផលិតកូនត្រីឱ្យកាន់តែមានគុណភាពល្អ និងបរិមាណច្រើន ក្នុងតម្លៃប្រកួតប្រជែងនៅលើទីផ្សារ។ ទន្ទឹមនេះ សមាគមវារីវប្បករនៅកម្ពុជា បានថ្លែងអំណរគុណជាខ្លាំងដល់ប្រជាកសិករអាមេរិក ដែលជួយដល់វារីវប្បករកម្ពុជា៕

សមាជិកសមាគមវារីវប្បករនៅកម្ពុជា
សមាជិកសមាគមវារីវប្បករនៅកម្ពុជា
សមាជិកសមាគមវារីវប្បករនៅកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង