Yearendyearend1140x150

អាជ្ញាធរជាតិអប្សរាចែកចាយកូនឈើចម្រុះជាង៦ពាន់ដើម ដល់សាធារណៈជន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

សៀមរាប៖ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី០៥ កក្កដា បានប្រគេន និងចែកចាយកូនឈើចម្រុះចំនួន ៦,៣៥០ដើម ដល់សាធារណៈជន ដើម្បីយកទៅដាំនៅតាមវត្តអារាម សាលារៀន តំបន់ទេសចរណ៍ និងនៅតាមដីផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ជាដើម។

អាជ្ញាធរជាតិអប្សរា បានបានប្រគេន និងចែកចាយកូនឈើចម្រុះចំនួន ៦,៣៥០ដើម ទៅដល់លោកសង្ឃ និងសាធារណៈជន នៅខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តព្រះសីហនុ (តំបន់ទេសចរណ៍ថ្មរូង) ដើម្បីយកទៅដាំនៅតាមវត្តអារាម សាលារៀន តំបន់ទេសចរណ៍ និងនៅតាមដីផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ជាដើម។

កូនឈើចម្រុះ ដែលអាជ្ញាធរជាតិអប្សរាបានចែកចាយ នៅក្នុងខេត្តសៀមរាបមានដូចជា គ្រញូង ធ្នង់ បេង ច្រេស គគីរ ឈើទាល ផ្ដៀក សំរោង ត្រសេក រំដួល ក្ងោកធំ និងអង្កាញ់។ ចំណែកនៅខេត្តឧត្តរមានជ័យ មានដូចជា គ្រញូង ធ្នង់ បេង ច្រេស គគីរ ឈើទាល ត្រយឹង ពពេល ស្ពង់ សំរោង និងរំដួល។ នៅខេត្តព្រះសីហនុ មានដើមគ្រញូង ធ្នង់ បេង គគីរ ឈើទាល និងរំដួល ជាដើម៕

រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន


រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង