Yearendyearend1140x150

កម្ពុជាឃាត់ទុកនិងពិន័យរថយន្តដឹកលើសទម្ងន់ជិត២ពាន់គ្រឿងក្នុងឆមាសទី១ ឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ (រូបភាព៖ ក្រសួងសាធារណការ​ និងដឹកជញ្ជូន)

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ចំនួន ១ ៦៤៣ គ្រឿង ត្រូវបានផាកពិន័យក្នុងទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល ក្នុងនោះរថយន្តចំនួន២២០គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃច្បាប់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុកចំនួនមួយឆ្នាំ។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទទួលបានលទ្ធផលដូចតទៅ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះមានចំនួន ៥៩៩ ៧២១គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ពិន័យទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។

ក្នុងចំណោមរថយន្ត ១ ៦៤៣ គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេលមួយឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង