Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

វិស័យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានកម្ចីប្រមាណ៨លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក កាំង តុងងី

ភ្នំពេញ៖ វិស័យមីក្រូហិរញ្ញវត្ថុផ្តល់ឥណទានកម្ចីប្រមាណជាង៨លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២២ ជូនដល់អតិថិជនសរុបជិត ២លាននាក់ ខណៈអតិថិជនដាក់ប្រាក់បញ្ញើមានចំនួនសរុប ២,៦៦លាននាក់ដោយបានដាក់ប្រាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើទាំង៥ ក្នុងទំហំទឹកប្រាក់ ៤៤០៣ លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោកកាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោក កាំង តុងងី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុ រួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ បានផ្តល់ឥណទានសរុប ៨.៣៥៥ លានដុល្លារ ជូនដល់អតិថិជនសរុបជិត ២លាននាក់ ខណៈអតិថិជនដាក់ប្រាក់បញ្ញើមានចំនួនសរុប ២,៦៦លាននាក់ដោយបានដាក់ប្រាក់សន្សំតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើទាំង៥ ក្នុងទំហំទឹកប្រាក់ ៤៤០៣ លានដុល្លារ ដោយទិន្នន័យនេះមិនរាប់បញ្ចូលធនាគារនោះទេ។

បើទោះបីជាមានបញ្ហាប្រឈមតិចតួចក្តី លោក កាំង តុងងី រំពឹងថា ឆ្នាំ២០២២នេះ វិស័យមីក្រូហិរញ្ញវត្ថុ នឹងមានកំណើនល្អប្រហាក់ប្រហែលនឹងឆ្នាំ២០២១ដែរ ពោលគឺក្នុងរង្វង់២០ភាគរយ។ យ៉ាងណាក្តីក្នុងនាមជាអ្នកតំណាងវិស័យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក តាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តិក្នុងវិស័យនេះដើម្បីធានាអោយបាននូវកំណើនប្រកបដោយនិរន្តរភាព។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះបន្ថែមថា លោកនឹងផ្តោតខ្លាំងលើយន្តការការពារអតិថិជន ការអប់រំចំណេះដឹងហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ ភាពស៊ាំរបស់វិស័យ រួមទាំងការស្តារសេដ្ឋកិច្ចឡើងវិញ្ញ។ ទន្ទឹមនឹងនេះ លោកសង្គត់ធ្ងន់ថា កិច្ចការស្វ័យបញ្ញតិ (Self-Regulation) ដោយកាត់បន្ថយនូវការអនុវត្តខ្វះក្រមសីលធម៌អោយច្រើនបំផុតតាមតែអាចធ្វើបាន ក៏នៅតែជាអាទិភាពដែលយើងបន្តធ្វើផងដែរ៕

Khcct banner

អត្ថបទទាក់ទង