Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

គម្រោង«លើកកម្ពស់សេរីភាពនៃសាសនា និងសេចក្តីជំនឿនៅកម្ពុជា»ត្រូវបានសម្ពោធពីថ្ងៃទី០៥កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការស្ពានសន្តិភាព (Peace Bridges Organization)

ភ្នំពេញ៖ អង្គការនារីដើម្បីសន្តិភាព Women Peace Makers កាលពីថ្ងៃទី០៥ កក្កដា បានរៀបចំកម្មវិធីសម្ពោធគម្រោង «លើកកម្ពស់សេរីភាពនៃសាសនា និងសេចក្តីជំនឿនៅកម្ពុជា» ដើម្បីពង្រឹងអាកប្បកិរិយា និងការមិនរើសអើងចំពោះសេចក្ដីជំនឿ ដល់សមាជិកសាសនានានា។ គម្រោងនេះចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០២២ នេះ ដល់ខែមិថុនា ឆ្នាំ២០២៤។

កាលពីថ្ងៃទី ០៥ កក្កដា អង្គការនារីដើម្បីសន្តិភាព បានសហការជាមួយអង្គការដានមីសិនប្រចាំនៅកម្ពុជា (Danmission Cambodia) អង្គការបន្តការសិក្សាកម្ពុជា (Continuing Learning Organization) និង អង្គការស្ពានសន្តិភាព (Peace Bridges Organization) រៀបចំកម្មវិធីសម្ពោធគម្រោង «លើកកម្ពស់សេរីភាពនៃសាសនា និងសេចក្តីជំនឿនៅកម្ពុជា» ដែលសហការគាំទ្រដោយ អង្គការដានមីសិនប្រចាំនៅកម្ពុជា និង (Center for Church Based Development) CKU។

គម្រោងនេះធ្វើឡើង ដើម្បីធ្វើឱ្យឥរិយាបទមានភាពប្រសើរឡើង និងការគោរពលើគ្រប់សេចក្ដីជំនឿនៃសាសនា តាមរយៈការកាត់បន្ថយការរំលោភបំពាន លើសេរីភាពនៃសាសនា។ គោលដៅនៃគម្រោងនេះ មានបុរស ស្រ្ដី តំណាងសហគមន៍ជនជាតិដើមភាគតិច និងតំណាងសហគមន៍ពុទ្ធសាសនា គ្រីស្ដបរិស័ទ សាសនាឥស្លាម និងក្រុមងាយរងគ្រោះ មានជំនឿផ្សេងទៀត ដែលស្ថិតនៅខេត្តតាកែវ បាត់ដំបង កំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។

គួរបញ្ជាក់ថា កម្មវិធីសម្ភោធគម្រោងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា និងតំណាងសហគមន៍សាសនាទាំងបួនរួមមាន តំណាងខាងពុទ្ធសាសនា សាសនាគ្រឹស្ត សាសនាឥស្លាម និងជំនឿជនជាតិដើមភាគតិច៕


រូបភាព៖ អង្គការនារីដើម្បីសន្តិភាព (Women Peace Makers)
រូបភាព៖ អង្គការនារីដើម្បីសន្តិភាព (Women Peace Makers)


Khcct banner

អត្ថបទទាក់ទង