Yearendyearend1140x150

អ៊ុយក្រែនចាប់ផ្តើមប្រើប្រាស់ HIMARS របស់អាម៉េរិកក្នុងការប្រយុទ្ធជាមួយរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ុយក្រែនចាប់ផ្តើមប្រើប្រាស់ HIMARS របស់អាម៉េរិកក្នុងការប្រយុទ្ធជាមួយរុស្ស៊ី  ប្រភពរូប៖ ស៊ីស៊ីធីវី

អ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Zaporizhzhia បានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់របស់សហរដ្ឋអាមេរិក (HIMARS) ក្នុងប្រតិបត្តិការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើតាមការប្រកាសរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី៤ កក្កដា។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov កាលពីថ្ងៃទី២៣ ខែមិថុនា បាននិយាយថា ប្រទេសរបស់លោកបានទទួលប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) ពីសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បាននិយាយថា រុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកនៅតំបន់ Chernigov, Sumy និង Kherson ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovych បាននិយាយថា អ៊ុយក្រែន បានអនុវត្តភារកិច្ចសំខាន់ៗទាំងបួននៃប្រតិបត្តិការការពារ រួមមានការរារាំងកងកម្លាំងសត្រូវសំខាន់ៗ ធ្វើឱ្យមានការខាតបង់ដល់កងកម្លាំងសត្រូវ ចំណេញពេលវេលាសម្រាប់ការទទួលអាវុធ និងបង្កើតលក្ខខណ្ឌសម្រាប់ប្រតិបត្តិការវាយលុកក្នុងវិស័យផ្សេងទៀត។

ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ដោយដកស្រង់សម្តីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ុយក្រែនលោក Bridget Brink ថា សហរដ្ឋអាមេរិកកំពុងពិចារណាពីលទ្ធភាពនៃការផ្តល់ការបណ្តុះបណ្តាលដល់យោធាអ៊ុយក្រែន។ សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីផ្តល់ជំនួយបន្ថែមដល់ទីក្រុងគៀវ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងជំហររបស់អ៊ុយក្រែននៅជួរមុខ។

កាលពីថ្ងៃទី ១៥ ខែមិថុនា ស្ថានទូតអាម៉េរិកប្រចាំនៅអ៊ុយក្រែនបាននិយាយនៅលើ Twitter ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយការពារជាតិមានតម្លៃ ៤,៦ ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង