Yearendyearend1140x150

អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា១លានដល្លាទៅលើការរំដោះមីននៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានក្រុមហ៊ុន អូ សុី អាយ សុី (OCIC) អ្នកឧកញ៉ា ពុង ឃៀវសែ

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន អូ សុី អាយ សុី (OCIC) អ្នកឧកញ៉ា ពុង ឃៀវសែ បានបរិច្ចាគទឹកប្រាក់ ១ លានដុល្លារដល់រាជរដ្ឋាភិបាល កម្ពុជាតាមរយ:នាយករដ្ឋមន្រ្ដី ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពជានូវក្នុងការជួយដោះគ្រឿងផ្ទុះពីដី ធ្លី របស់ប្រជាពលរដ្ធ និងអាចបង្ករការប៉ះពាល់ដល់ សុខុមាលភាព សង្គម និង សុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ធនៅក្នុងសហគមន៍ មុននឹង ធ្វើការប្រគល់ដីនេះ ជូនទៅដល់ក្រុមគ្រួសារដោយសុវត្តិភាព ដើម្បីជាប្រយោជន៍ ក្នុងការធ្វើ កសិកម្ម បង្ករកបង្កើនទិន្នផល កសាងលំនៅដ្ធាន និង ការប្រើប្រាស់ផ្សេងៗទៀត។

«ជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និង អង្គការអន្តរជាតិ រដ្ឋាភិបាយខ្មែរទទួលការងារដ៏ប្រថុយប្រថានមួយនេះដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ធ និង ធានាថានូវឆ្នាំ ២០២៥ នឹងមិនមាន មីនតទៅទៀត។ ដូច្នេះ ក្រុមហ៊ុនរបស់យើង នឹង ប្រឹងប្រែង នឹង បន្តគាំទ្រ និង ស្វែងរកដំណោះស្រាយរបៀបណា និង នៅទីតាំងនៅកន្លែងណាខ្លះ ដែលត្រូវការជំនួយរបស់យើង។» ប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ។

បច្ចុប្បន្ន OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា បើយោងទៅតាមទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍមកទល់ពេលនេះ ។ ជំនាញសំខាន់ របស់ក្រុមហ៊ុនគឺ ការអភិវឌ្ឍន៍អចលនទ្រព្យ ទីក្រុងរណប និងការគ្រប់គ្រងអចលនទ្រព្យ ជាមួយនឹងគម្រោងសំខាន់ៗដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងអូឡាំព្យា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង