Yearendyearend1140x150
Img 0571

បណ្ឌិត ឈត ប៊ុនថង៖ដរាបណាគ្រឿងញៀននៅបន្តចែកចាយ សង្គមនឹងជួបគ្រោះធំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ គ្រឿងញៀនគឺជាអាវុធមួយដែលអូសទាញយុវជនកម្ពុជាគ្រប់ស្រទាប់ចង់សាក ចង់ដឹង និងប្រើប្រាស់ ហើយអាវុធនេះក៏កំពុងដើរតួយ៉ាងសំខាន់សម្រាប់បំផ្លាញសង្គមជាតិយើងផងដែរ ជាពិសេសប្រសិនបើគ្រឿងញៀននៅតែបន្តចែកចាយក្នុងប្រទេសកម្ពុជាទៀតថ្ងៃមុខ សង្គមយើងប្រាកដជាអសន្តិសុខ។ នេះបើយោងតាមការថ្លែងរបស់លោក បណ្ឌិត ឈត ប៊ុនថង ប្រាប់មកកាន់ស៊ីស៊ីថាមស៍។

បើតាមលោកបណ្ឌិត ឈត ប៊ុនថង មន្រ្តីជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងឲ្យដឹងថាសព្វថ្ងៃនេះយុវជនកម្ពុជាកំពុងតែសប្បាយដោយការផ្លើតផ្លើនសេពគប់ជាមួយមិត្តភក្តិហើយមួយចំនួនធំឈានទៅដល់ការប្រើប្រាស់គ្រឿងញៀន ដែលជាកត្តាមួយកំពុងតែបង្ខំឲ្យយុវជនបោះបង់ការសិក្សា ហើយស្រវាចាប់គ្រឿងញៀន។ លោកបន្កថា ដោយសារតែមានការជួយដូរគ្រឿងញៀនក្នុងស្រុកដូចច្នេះទើបមានការប្រើប្រាស់ លោកបន្ថែមថាឧទាហរណ៌ដូចជាមានភ្លៀងធ្លាក់អ្នកដែលចូលចិត្តលេងទឹកភ្លៀងប្រាកដជាចូលលេង ដោយឡែកអ្នកមិនចូលចិត្តក៏សាចត្រូវបន្តិចបន្តួចផងដែរ។

ត្រង់ចំណុចនេះលោកសង្គត់ធ្ងន់ ថាអាចមកពីឪពុកម្តាយបណ្តោយឲ្យកូនសេពកប់ជាមួយអមិត្ត បូករួមទាំងមានការឃោសនាអវិជ្ជមានអូសទាញឲ្យយុវជនចូលរួមប្រើប្រាស់ពោលគឺទទួលបានឥទ្ធិពលពី សំណាក់មិត្តភក្តិ បរិស្ថានជុំវិញខ្លួន ការយល់ដឹងរបស់បុគ្គលផ្ទាល់ដែលពុំដឹងពីភាពអន្តរាយនៃការប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះដែរលោក ឈត ប៊ុនថង បានសម្តែងនូវការព្រួយបារម្មណ៌ជាខ្លាំងប្រសិនបើការប្រើប្រាស់គ្រឿងញៀននៅតែបន្តចាក់ស្រេះក្នុងប្រទេសកម្ពុជានោះសង្គមខ្មែរមួយនេះអាចនិងរងក្រួសធំ គឺអាចនិងប្រឈមបញ្ហាសន្តិសុខសង្គម ចោរឆក់ ប្លន់ បូករួមទាំងភ្ញៀវទេសចរណ៍ដែលចូលមកកម្ពុជាក៏មានការថមថយដោយសារតែគ្រឿងញៀនរីកស្គុះស្គាយផងដែរ។

ចំណែកពាក់ព័ន្ធទៅនិងច្បាប់ព្រមទាំងវិធានការនៃការលុបបំបាត់គ្រឿងញៀន លោក បណ្ឌិតបានឲ្យដឹងថារឿងដំបូងខាងក្រសួងពាក់ព័ន្ធត្រូវធ្វើនោះគឺលុបបំបាត់ការនាំចូល មានវិធានការត្រឹមត្រូវកំឡុងពេលយកយុវជនគ្រឿងញៀនទៅបន្សាប ហើយត្រូវតែធ្វើឲ្យមានប្រសិទ្ធភាពកុំគ្រាន់តែចាប់ពុំបានអប់រំត្រឹមត្រូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង