Yearendyearend1140x150

ចិន៖សមុទ្រចិនខាងត្បូងចិនបានគ្រប់គ្រងយូរយារណាស់មកហើយក្នុងប្រវត្តិសាស្ត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


លោក ZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ ប្រទេសចិន បានឆ្លើយតបនឹងការអះអាងរបស់លោក Pompeo ដែលថាអាមេរិកបានដាក់លិខិតអំពីបញ្ហាសមុទ្រចិនខាងត្បូងជូនអ.ស.ប. ថា អាមេរិកជាភាគីដែលតែងតែបង្កហេតុក្នុងដែនសមុទ្រចិនខាងត្បូង។លោក ZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា សហរដ្ឋអាមេរិកមិនមែនប្រទេសពាក់ព័ន្ធផ្ទាល់នៃជម្លោះសមុទ្រចិនខាងត្បូងទេ ក៏ប៉ុន្តែ ជាញឹកញាប់ អាមេរិកតែងតែទៅបង្កហេតុនៅសមុទ្រចិនខាងត្បូង ដោយប្រើកម្លាំងយោធា ដើម្បីញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ ដែលគ្មានអំណោយផលដល់សុខសន្តិភាពនៅសមុទ្រចិនខាងត្បូងទេ។

លោក ZhaoLijian បានសង្កត់ធ្ងន់ថា អធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង គឺបង្កើតឡើងតាំងពីយូរយារណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរដ្ឋាភិបាលចិនគ្រប់អាណត្តិប្រកាន់ខ្ជាប់យ៉ាងខ្លាំង ហើយក៏សមស្របនឹងច្បាប់អន្តរជាតិ មានទាំង « ធម្មនុញ្ញអង្គការសហប្រជាជាតិ » និង « អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ » ប្រការនេះនឹងមិនកែប្រែដោយសារការរិះគន់ឥតហេតុផលនៃប្រទេសមួយចំនួនតូចនោះឡើយ។

គួរបញ្ជាក់ថា លោក Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបង្ហោះសារលើ Twitter នាថ្ងៃទី ២ ខែមិថុនា យ៉ាងដូច្នេះថា ៖«សហរដ្ឋអាមេរិកបានដាក់លិខិតមួយជូនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីតវ៉ានឹងការទាមទារអធិបតេយ្យភាពទឹកដីខុសច្បាប់ក្នុងសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន»។អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សមុទ្រចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង