Yearendyearend1140x150

តម្លៃ “ផ្កា” ឡើងថ្លៃដោយសារតែទីផ្សារចិនមិនមានការនាំចេញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តម្លៃ ‘ផ្កា’ លក់នៅក្នុងទីផ្សារកម្ពុជាត្រូវបានគេរាយការណ៍ថាមានតម្លៃថ្លៃ បើធៀបជាមួយនឹងឆ្នាំមុនៗ។តម្លៃ “ផ្កា”ហក់ឡើងជាងឆ្នាំមុននេះ គឺដោយសារតែទីផ្សារផ្កាចិនមិនមានការនាំចេញដោយសារតែបញ្ហាមេរោគកូរ៉ូណា និងនាំចូលជំនួសមកវិញពីរប្រទេសថៃ និងប្រទេសវៀតណាម។

«ជារៀងរាល់ឆ្នាំផ្កាពីប្រទេសចិន បាននាំចូលមកលក់ក្នុងថ្ងៃ ទិវានៃក្តីស្រឡាញ់ ទើបតែឆ្នាំនេះផ្កានាំចូលពីប្រទេសចិនមិនមានទៀតទេ ដោយសារតាមជើងយន្តហោះពីប្រទេសចិន ត្រូវបិទដោយសារប្រទេសចិនមានមេរោគកូរ៉ូណា»។នេះជាប្រសាសន៍របស់លោកស្រី មុយ គៀង ម្ចាស់ហាងលក់ផ្កាមុយ គៀងមាន ទីតាំងស្ថិតនៅបណ្តោយវិថីផ្សារឌុយមិ ចខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកស្រី មុយ គៀង លោកស្រីបានបើកហាងលក់ផ្ការយៈពេល៧ឆ្នាំមកហើយ ផ្កាទាំងអស់របស់ហាងលោកស្រីនាំចូលពីប្រទេស វៀតណាម ចិន និងប្រទេសថៃ ប្រមាណជិត៤០ ប្រភេទ។លោកស្រី មុយ គៀង បាននិយាយថា ការផ្គត់ផ្គង់ផ្កានៅក្នុងទីផ្សារក្នុងក្រុងភ្នំពេញមានចំនួនយ៉ាងច្រើនផ្គត់ផ្គង់ពេលថ្ងៃកាន់សីលជាប្រចាំ ពិធីបុណ្យផ្សេងៗ ពិធីមង្កលការគឺតំរូវផ្ការហូត ការនាំចូលផ្កានេះបានបែងចែកក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តមួយចំនួន។

ក្នុងឪកាសនៃទិវានៃក្តីស្រឡាញ់ហាងលោកស្រី បាននាំចូលផ្កាកូលាបច្រើនជាងគេ។ជាផ្កាកូលាបតំណាងនៅបុណ្យនៃក្តីស្រឡាញ់ជូនចំពោះម៉ាក់,ប៉ា ជូនមិត្តភ័ក្តិ និងអ្នកដែលយើងស្រឡាញ់ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។លោកស្រីបាននាំចូលផ្កាប្រមាណជាង១០.០០០ដុំក្នុង១ដុំមានចំនួន៥០ដើម និងផ្កាប្រភេទផ្សេងទៀតនាំចូល។

លោកស្រីមុយ គៀង បានបញ្ជាក់ថា ‘ផ្កានាំចូលពីប្រទេសចិនឈ្មោះផ្កាឃោលិស៊ិនការនាំចូលផ្កាពីប្រទេសចិនមិនមែននាំចូលត្រង់ពីប្រទេសចិនមកកម្ពុជាទេ គឺនាំចូលតាមប្រទេសវៀតណាមរួចហើយខាងវៀតណាមនាំបន្តចូលមកទីផ្សារកម្ពុជា ដោយសារផ្កាបពីប្រទេសចិនមិនមានការនាំចូល គឺហាងយើងកាម៉ង់ផ្កាជាច្រើងពីប្រទេសវៀតណាម និងប្រទេសថៃ ដើម្បីតំរូវក្នុងទីផ្សារកម្ពុជា”។

ផ្កានាំចូលផ្កាពីប្រទេសចិនមានផ្កាឈ្មោះ ឃោលិស៊ិន ,លីលី, បេប៊ី និងមានឈ្មោះផ្កាផ្សេងទៀតប្រហែលជា១០ប្រភេទ។ អាជីវករដែលទិញផ្កាលក់បន្តតែងតែសួររកផ្កាពីប្រទេសចិន ដើម្បីយកទៅលក់បន្ត។តែពេលពួកគាត់បានដឹងព័ត៌មានថា ប្រទេសចិនមិនមានការនាំចេញដោយបញ្ហាមេរោគ កូរ៉ណា ពួកគាត់ក៏លែងសួររក។ចំពោះផ្កានាំចូលកម្ពុជា មានផ្កាថៃ និងវៀតណាម តម្លៃលក់មានការឡើងថ្លៃបន្តិចបន្តួច។

អាជីវករលក់ផ្កានៅផ្សារធំថ្មីម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ស៊ីស៊ីថាមស៍ថា ៖«ចាប់តាំងពីបុណ្យចូលឆ្នាំចិនមក មិនសូវមានអតិថិជនចូលមកទិញទេ ផ្កាលក់សព្វថ្ងៃគឺជាផ្កាមកពីប្រទេសវៀតណាមនិងថៃ ចំណែកផ្កាមកពីប្រទេសចិនមិនមានទៀតទេ។»

បើតាមអាជីវករដដែរនេះ បានអះអាងថា យើងបានទៅកាម៉ង់ផ្កាពីហាងនាំចូលផ្កាពីប្រទេសចិនខាងហាងគេបានបញ្ជាក់ថា មិនមានផ្កានាំមកពីប្រទេសចិនទេ ព្រោះតាំងពីមានការផ្ទុមេរោគកូរ៉ូណា មកមិនមានអតិថិជនមកទិញផ្កាដូចមុនទេ ហើយបច្ចុប្បន្នផ្កាក៏មានការឡើងថ្លៃជាងឆ្នាំមុនៗដែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ផ្កា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង