Yearendyearend1140x150

សាកសពចំនួន ១២ ត្រូវបានរកឃើញជិតកន្លែងលិចនាវានៅសមុទ្រចិនខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សាកសពចំនួន ១២ ត្រូវបានរកឃើញជិតកន្លែងលិចនាវានៅសមុទ្រចិនខាងត្បូង ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ សាកសពចំនួន ១២ ត្រូវបានគេរកឃើញនៅរសៀលថ្ងៃទី៤ ពោលគឺនៅពីរថ្ងៃបន្ទាប់នាវាបានលិចនៅក្នុងដែនទឹកនៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

យោងតាមមជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះដែនសមុទ្រខេត្ត Guangdong បានឱ្យដឹងថា សាកសពដែលត្រូវបានរកឃើញនៅក្នុងទឹកនៅភាគនិរតីនៃទីតាំងលិច ត្រូវបានគេសង្ស័យថា ជានាវិកដែលបាត់ខ្លួនពីនាវាដែលលិច។

អាជ្ញាធរក្នុងតំបន់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណសាកសព ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកសមាជិកនាវិក ១៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន។

គិតត្រឹមរសៀលថ្ងៃចន្ទនេះ ឧទ្ធម្ភាគចក្រជួយសង្គ្រោះចំនួន៧រ នាវាចំនួន ២៤៦ គ្រឿង និងទូកនេសាទចំនួន ៤៩៨ គ្រឿងត្រូវបានបំពេញភារកិច្ចក្នុងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន។

នាវា ដែលផ្ទុកមនុស្ស ៣០នាក់ នៅលើនោះសម្រាប់ការសាងសង់គម្រោងថាមពលខ្យល់នៅឈូងសមុទ្រ ត្រូវបានរកឃើញនៅម៉ោង ០៣ និង៥០ នាទីព្រឹកថ្ងៃទី២ តាមរយៈប្រព័ន្ធត្រួតពិនិត្យ ហើយស្ថិតក្នុងគ្រោះថ្នាក់ បន្ទាប់ពីខ្សែសង្វាក់ចតរបស់វាបានបាក់ពេលកំពុងគេចពីព្យុះទីហ្វុង «ចាប៉ា» នៅក្នុងដែនទឹកក្បែរទីក្រុង Yangjiang ។

ក្នុងចំណោមសមាជិកនាវិកទាំង ៣០ នាក់ មានតែ ៣ នាក់ត្រូវបានជួយសង្គ្រោះនៅកន្លែងកើតហេតុ ហើយម្នាក់ត្រូវបានជួយសង្គ្រោះនៅព្រឹកថ្ងៃទី៤៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង