Yearendyearend1140x150

មន្ទីរបរិស្ថានខេត្តកោះកុងរកឃើញទឹកធ្លាក់«ឆាយតាភោគ»នៅខេត្តកោះកុង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង

កោះកុង៖ មន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃទី ០១ កក្កដា បានរកឃើញទីតាំងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែប ដែលមានឈ្មោះថា ទឹកធ្លាក់"ឆាយតាភោគ" មានកម្ពស់ប្រមាណ ១៥ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំង ពយភ្នំម្រេចកង្កែប ប្រមាណ ២៥០ម៉ែត្រ។

ទឹកធ្លាក់ "ឆាយតាភោគ" តំបន់ទឹកធ្លាក់ ដ៏មានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិមានទីតាំងស្ថិតនៅលើខ្នងភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

ទឹកធ្លាក់"ឆាយតាភោគ" មានកម្ពស់ប្រមាណ ១៥ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំង ពយភ្នំម្រេចកង្កែប ប្រវែងប្រមាណ ២៥០ម៉ែត្រ ប៉ុណ្ណោះ។ ទឹកធ្លាក់នេះហាក់ដូចជាកន្លែងធម្មជាតិថ្មីមួយទៀត ដែលអ្នកទេសចរណ៍ មិនទាន់បានទៅដល់ នៅពេលពួកគេមកកម្សាន្តនៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែង។

រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំក្រុមការងារជំនាញ សហការជាមួយគណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិស្ទឹងឆាយអារ៉ែង បានធ្វើការស្រាវជ្រាវរុករកទីតាំងឃើញទីតាំងសក្តានុពលទេសចរណ៍ធម្មជាតិ នៅតំបន់ទឹកធ្លាក់នៅលើខ្នងភ្នំម្រេចកង្កែបកាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២។

មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង សង្ឃឹមជឿជាក់ថា ទឹកធ្លាក់នៅកន្លែងថ្មីនេះ នឹងបម្រើវិស័យទេសចរណ៍មួយកន្លែងទៀតក្នុងខេត្តកោះកុង ព្រមទាំងជួយដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត៕

រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង
រូបភាព៖ មន្ទីរបរិស្ថានខេត្តកោះកុង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង