Yearendyearend1140x150
Img 0571

«ផ្លែស្វាយ»កម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្នែស្វាយ

ភ្នំពេញ៖ ភាគីចិន និងកម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន ដែលនឹងរៀបចំឡើងនាថ្ងៃទី៩ ខែមិថុនា ក្នុងទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា។

បើតាមស្ថានទូត ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀតបន្ទាប់ពីផ្លែចេកដែលអាចត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កម្ពុជាអាចនាំចេញផ្លែស្វាយដែលមានគុណភាពខ្ពស់ចំនួន៥០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនជារៀងរាល់ឆ្នាំ។ នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផលកសិកម្មក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កន្លងទៅផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខហើយ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។ ផ្លែស្វាយ គឺជាផលិតផលកសិកម្មថ្មីដែលទទួលបានការចរចាជោគជ័យជាមួយចិន ហើយបើតាមគម្រោង ក្រៅពីផ្លែស្វាយនេះ កម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិន ក្នុងការនាំចេញ តាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិនដោយផ្ទាល់ផងដែរ។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង