Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២កម្ពុជាយកចិត្តទុកដាក់ចំពោះដំណើរការផលិតប្រកបដោយសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីធានាឲ្យការផ្គត់ផ្គង់ថាមពលមានស្ថេរភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ដែលមានទីតាំងនៅខេត្តស្ទឹងត្រែង គឺជាស្ថានីយ៍វារីអគ្គិសនីធំជាងគេបំផុតនៅប្រទេសកម្ពុជាដែលChina Huaneng Group និង Cambodia Royal Group បានសហការគ្នាវិនិយោគក្នុងការសាងសង់។ ក្នុងនាមជាស្ថានីយ៍ដ៏សំខាន់មួយក្នុងការបង្កើតថាមពលនៅកម្ពុជា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរការផលិតប្រកបដោយសុវត្ថិភាព ខិតខំប្រឹងប្រែងដើម្បីធានាឲ្យការផលិតថាមពលមានស្ថេរភាព ផ្ដល់នូវថាមពលគួរឲ្យទុកចិត្ត និងយូរអង្វែងដែលធ្វើឲ្យបណ្ដាញអគ្គិសនីនៅកម្ពុជាអាចដំណើរការបានធម្មតា ព្រមទាំងជំរុញនូវការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គម។

ចាប់តាំងពីខែមិថុនា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២កម្ពុជាបានចាប់ផ្ដើមរៀបចំដំណើរការកម្មវិធី "ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព" ឆ្នាំ2022 ដោយសង្កត់ធ្ងន់លើប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" និងបានបង្កើតនូវបរិយាកាសដ៏រឹងមាំដែលពាក់ព័ន្ធនឹង"ការថែរក្សាជីវិត និងការយកចិត្តទុកដាក់លើសុវត្ថិភាព"។ អនុវត្តបានយ៉ាងល្អនូវគ្រប់ទ្រង់ទ្រាយនៃកម្មវិធី "ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព" ព្រមទាំងពង្រឹងនូវខ្សែសង្វាក់ការផលិតប្រកបដោយសុវត្ថិភាពបន្ថែមមួយកម្រិតទៀតនៅគ្រប់ផ្នែកការងារ។

យោងតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ នាដើមខែមិថុនា ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានធ្វើការប្រជុំអំពីកម្មវិធី "ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព" ឆ្នាំ2022។ ដឹកនាំបុគ្គលិកគ្រប់រូបចូលរួមទស្សនាវីដេអូដែលមានប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" ព្រមទាំងបានធ្វើការចុះហត្ថលេខាលើកិច្ចសន្យាសុវត្ថិភាព។ ក្រុមហ៊ុនបានចាត់ឲ្យអ្នកគ្រប់គ្រងក្នុងផ្នែកនីមួយៗឲ្យឡើងធ្វើការអធិប្បាយក្នុងប្រធានបទ"គោរពតាមច្បាប់ការផលិតប្រកបដោយសុវត្ថិភាព និងក្លាយជាអ្នកទទួលខុសត្រូវទី១ដ៏ល្អម្នាក់" ព្រមទាំងសិក្សាអំពីច្បាប់របស់ កម្ពុជា និងចិនដែលពាក់ព័ន្ធនឹងដំណើរការផលិតប្រកបដោយសុវត្ថិភាព ជំរុញឲ្យសម្រេចនូវទំនួលខុសត្រូវក្នុងការផលិតប្រកបដោយសុវត្ថិភាព។

ដើម្បីជំរុញកម្មវិធី "ដំណើរការផលិតប្រកបដោយសុវត្ថិភាព" ឲ្យប្រព្រឹត្តទៅបានកាន់តែជាក់លក្ខ ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ក៏បានធ្វើកម្មវិធីតូចៗដូចជាការគូរគំនូរតុក្កតាដែលទាក់ទងនឹងសុវត្ថិភាព ថ្ងៃពីគ្រោះអំពីព័ត៏មានសុវត្ថិភាព បណ្តុះបណ្តាលការសង្រ្គោះបន្ទាន់ជាក់ស្តែង ព្រមទាំងមានកម្មវិធីបែបផ្សេងៗជាច្រើនទៀត។ ស្នាដៃគំនូររបស់បុគ្គលិកជនជាតិខ្មែរចិន និងក្រុមគ្រួសាររបស់ពួកគាត់គឺមានរចនាបថចម្រុះ ខ្លឹមសារសម្បូរបែប ពោរពេញទៅដោយបណ្ដាំក្រុមគ្រួសារនិងទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាក់ទងនឹងសុវត្ថិភាពបុគ្គលិក។

ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់វារីអគ្គិសនីសេសានក្រោម២បានបញ្ជាក់ថា៖ ការផលិតប្រកបដោយសុវត្ថិភាពគឺជាទំនួលខុសត្រូវចំពោះសង្គមដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២។ តាមរយះកម្មវិធី "ខែដំណើរការផលិតប្រកបដោយសុវត្ថិភាព" លើកនេះ បានជំរុញឲ្យសម្រេចនូវទំនួលខុសត្រូវទីមួយនៃការផលិតប្រកបដោយសុវត្ថិភាព ពង្រឹងនូវខ្សែសង្វាក់ការផលិតប្រកបដោយសុវត្ថិភាពបន្ថែមមួយកម្រិតទៀត ធានាថានឹងផ្ដល់នូវថាមពលស្អាតដែលប្រកបដោយស្ថេរភាពសម្រាប់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា និងបណ្តាញថាមពលកម្ពុជា។

ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ បានចាប់ផ្ដើមដំណើរការផលិតអគ្គិសនីនាឆ្នាំ២០១៨ខែតុលា អនុភាពសរុបគឺ400,000 kilowatt ស្ទើតែស្មើនឹង២០%នៃអនុភាពសរុបទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២បានផ្ដល់ថាមពលស្អាតប្រហែល1.97billion kilowatt បានជួយសម្រួលយ៉ាងខ្លាំងនូវស្ថានភាពដែលពឹងផ្អែកលើការនាំចូលអគ្គិសនីពីក្រៅប្រទេស និងសម្រួលនូវបញ្ហាផ្គត់ផ្គង់ថាមពលមិនគ្រប់គ្រាន់របស់ប្រទេសកម្ពុជា។ ការផ្គត់ផ្គង់ថាមពលនេះបានជួយជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរាជធានីភ្នំពេញ កំពង់ចាម ក្រចេះ និងតំបន់ជុំវិញផ្សេងទៀតជាច្រើន។ ធានានូវភាពឯករាជ្យ និងសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពលដល់ប្រទេសកម្ពុជា។ ជួយកែលម្អនូវប្រព័ន្ធថាមពលរបស់កម្ពុជា និងជួយសម្រួលយ៉ាងច្រើននូវតម្លៃអគ្គិសនី ព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជួយលើកកំពស់គុណភាពការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។


Khcct banner

អត្ថបទទាក់ទង