Yearendyearend1140x150

គ្រឹះស្ថានហិរញ្ញវត្ថុចំនួន១៩អាចឱ្យម្ចាស់អាជីវកម្មទេសចរណ៍ស្នើសុំកម្ចីបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ ដែលត្រូវការកម្ចីដើម្បីប្រើប្រាស់ក្នុងការស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ទ្បើងវិញ និងកែលម្អ អាចទៅប្រឹក្សាយោបល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ទាំង១៩ស្ថាប័ន ស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទាន១៥០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សេចក្តីប្រកាសបានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក ក្នុងទំហំទឹកប្រាក់សហហិរញ្ញប្បទានចំនួន១៥០លានដុល្លារអាមេរិក នឹងចាប់ផ្តើមនីតិវិធីផ្ដល់កម្ចីចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីជំរុញការអនុវត្តគម្រោងសហហិរញ្ញប្បទានស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ឱ្យមានប្រសិទ្ឋភាពខ្ពស់ និងឆាប់រហ័ស។

ក្រសួងបានបញ្ជាក់ថា ម្ចាស់អាជីវកម្ម ទេសចរណ៍អាចអញ្ជើញទៅប្រឹក្សា និងសាកសួរព័ត៌មានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម(PFIs)ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាទាំង១៩ស្ថាប័ន រួមមាន៖ ១). ធនាគារ ជីប ម៉ុង ខមមើសសលប៊ែង ម.ក, ២). ធនាគារ ហត្ថា ម,ក, ៣). ធនាគារ អេស៊ីលីដា ភីអិលស៊ី, ៤). ធនាគារ វឌ្ឍនៈ អាស៊ីចំកាត់, ៥). ធនាគារ ស្ថាបនា ភីអិលស៊ី, ៦). ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ, ៧). ធនាគារ វឹង(ខេមបូឌា) ម.ក, ៨). ធនាគារ ព្រីនស៍ ភីអិលស៊ី, ៩).ធនាគារ កាណាឌីយ៉ា ក.អ, ១០).ធនាគារ ហ្វីលីព ភីអិលស៊ី, ១១). ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក, ១២). ធនាគារ ភ្នំពេញពាណិជ្ជ ម.ក,១៣), ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី, ១៤). ធនាគារ សាខម ខេមបូឌា ភីអិលស៊ី, ១៥). ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក, ១៦). ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ១៧). គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ១៨). គ្រឹះស្ថានហិរញ្ញវត្ថុ ប្រាសាក់ ម.ក និង ១៩).គ្រឹះស្ថានហិរញ្ញវត្ថុ ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។

ជាមួយគ្នានេះ ម្ចាស់អាជីវកម្ម ទេសចរណ៍អាចចាប់ផ្ដើមស្នើសុំកម្ចីតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជាក្នុងទំហំទឹកប្រាក់អតិបរមា ៤០០,០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល ក្នុងអត្រាការប្រាក់ទាបត្រឹមត៦.៥%/ឆ្នាំ ដោយមានរយៈពេលឥណទានរហូតដល់០៧ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់១២ខែ។ម្ចាស់អាជីវកម្ម ទេសចរណ៍អាចស្នើសុំឥណទានក្នុងបំណងស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ឡើងវិញ និង ការពង្រីកខ្លួនបន្ថែម និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាស។

ក្រសួងបន្តថា គម្រោងសហហិរញ្ញប្បទាននេះនឹងមានសុពលភាពរយៈពេល០២ឆ្នាំព្រមព្រៀងនេះ ឬអាចពន្យាសុពលភាពដោយរាជរដ្ឋាភិបាលតាមការចាំបាច់។ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទាននេះនឹងត្រូវស្ថិតលើមូលដ្ឋាន “មកមុន ផ្ដល់ឱ្យមុន” រហូតដល់បន្ទាប់ពីថ្ងៃចុះហត្ថលេខានកិច្ចការផ្តល់ឥណទានដែលអស់ទឹកប្រាក់ដែលបានបម្រុងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង