Yearendyearend1140x150

ថៃនឹងទទួលរងឥទ្ធិពលព្យុះត្រូពិច«ចាប៉ា»នៅចុងសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃនឹងទទួលរងឥទ្ធិពលព្យុះត្រូពិច«ចាប៉ា»នៅចុងសប្តាហ៍នេះ ប្រភពរូប៖ The nation thailand

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបាននិយាយនៅថ្ងៃទី ១ ខែកក្កដា ថា ព្យុះត្រូពិច «ចាប៉ា» នឹងបោកបក់ចូលប្រទេសចិនភាគខាងត្បូងនៅចុងសប្តាហ៍នេះ ដែលនឹងជះឥទ្ធិពលដល់ភាគខាងជើងប្រទេសថៃ។

នាយកដ្ឋានឧតុនិយមបាននិយាយថា ព្យុះនេះកំពុងផ្លាស់ទីបន្តិចម្តងៗទៅភាគពាយព្យ ជាមួយនឹងខ្យល់បក់ប្រហែល ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយខ្យល់មូសុងនឹងវាយលុកពាសពេញប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងនៃប្រទេសថៃ មុនពេលផ្លាស់ប្តូរទៅជាសម្ពាធទាបបោកបក់លើប្រទេសឡាវ។

ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលមានកម្លាំងខ្លាំង នឹងបោកបក់លើសមុទ្រ Andaman ប្រទេថៃ និងឈូងសមុទ្រ។ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់បោកបក់ត្រូវបានព្យាករណ៍សម្រាប់ផ្នែកខ្លះ ខណៈភ្លៀងធ្លាក់ខ្លាំង ក៏នឹងត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ភាគខាងជើង ឦសាន ខាងកើត និងឆ្នេរសមុទ្រភាគខាងត្បូង។

ខ្យល់បក់បោកនឹងបក់បោកពីកម្ពស់២ ទៅ ៣ម៉ែត្រ និងកម្ពស់ជាង៣ម៉ែត្រ នៅតាមតំបន់ដែលមានផ្គររន្ទះ។ នាយកដ្ឋានឧតុនិយមក៏ព្រមានប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះការបាក់ច្រាំងទន្លេ និងទឹកជំនន់ភ្លាមៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង