Yearendyearend1140x150

ឧកញ៉ា សុង សារ៉ន៖ «ក្រុមហ៊ុនចិនជាច្រើនចង់ទិញអង្ករកម្ពុជា»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានលើកឡើងពីសក្តានុពលនៃទីផ្សារអង្ករកម្ពុជានៅក្នុងប្រទេសចិនដែលទទួលបាននូវការគាំទ្រជាច្រើន ជាពិសេសគឺមានក្រុមហ៊ុនចិនជាច្រើនចង់ទិញអង្ករកម្ពុជា។ នេះបើតាមការថ្លែងរបស់លោកឧកញ៉ានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ផ្តល់និងទទួលព័ត៌មានជាមួយវិស័យឯកជនលើការចរចារ លើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា សក្តានុពលនេះហើយដែលលោកឧកញ៉ា យល់ឃើញថាជាឱកាសល្អសម្រាប់កម្ពុជាពង្រីកបរិមាណនៃការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិន ឬអាចជាការស្នើសុំទៅភាគីចិនឲ្យបន្ថែមកូតានាំចូលអង្ករកម្ពុជា ខណៈដែលចំណងមិត្តភាពកម្ពុជាចិនកំពុងមានភាពល្អប្រសើរស្រាប់។

ទាក់ទងនឹងផ្នែកបច្ចេកទេសវិញ សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងអំពីលក្ខណៈបច្ចេកទេសមួយចំនួននៃការរៀបរាប់អំពីប្រភេទអង្ករ ដើម្បីផ្តល់ជាគំនិតយោបល់បន្ថែមដល់ក្រុមការងារចរចារ ក្នុងការធ្វើយ៉ាងណាដើម្បីផ្តល់នូវប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង គឺប្រមូលធាតុចូលពីភាគីពាក់ព័ន្ធនានា ក្នុងវិស័យឯកជន ដើម្បីជាជំនួយស្មារតីនិងគំនិតយោបល់បន្ថែម ដល់ក្រុមការងារចរចារក្នុងការរៀបចំត្រៀមលើកឡើងក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នាថ្ងៃទី០៩ ខែមិថុនានេះ នាពេលខាងមុខតាមការគ្រោងទុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន អង្ករកម្ពុជា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង