Yearendyearend1140x150

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់បញ្ចប់ដោយមានការរីកចម្រើនតិចតួច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់បញ្ចប់ដោយមានការរីកចម្រើនតិចតួច ប្រភពរូប៖​ AP

អ៊ីរ៉ង់៖ ក្រុមមន្ត្រីបាននិយាយថា ជុំចុងក្រោយនៃកិច្ចចរចាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ទៅដោយការរីកចម្រើនតិចតួច ខណៈភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការជាប់គាំងការចរចា។

អ្នកសម្រុះសម្រួលសហភាពអឺរ៉ុបលោក Enrique Mora បានកត់សម្គាល់ពីការបញ្ចប់នៃកិច្ចចរចា "ដ៏តឹងតែង" រយៈពេលពីរថ្ងៃនៅក្នុងរដ្ឋធានីកាតាកាលពីថ្ងៃទី២៩ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបរាជ័យក្នុងការធ្វើឱ្យមានវឌ្ឍនភាពដូចដែលសហភាពអឺរ៉ុបបានរំពឹងទុក។ លោកបន្តថា គណៈប្រតិភូនឹងបន្តធ្វើការ ដើម្បីបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាការចរចាដ៏ក្តៅគគុកជាច្រើនខែ បានផ្តល់លទ្ធផលតិចតួចក៏ដោយ។

មន្ត្រីជាន់ខ្ពស់អាម៉េរិកដែលមិនបញ្ចេញឈ្មោះបានទទូចថា ទីក្រុង Tehran មានកំហុសចំពោះការអូសបន្លាយកិច្ចចរចា ដោយចោទប្រកាន់អ្នកចរចារបស់ខ្លួនថាបានលើកឡើង “បញ្ហាចាស់ដែលត្រូវបានដោះស្រាយអស់ជាច្រើនខែ” ក៏ដូចជាបញ្ហាថ្មីដែលមិនទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។

យោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ ដែលដកស្រង់ដោយ Tasnim News លោក Mora នឹងបន្តនិយាយជាមួយអនុរដ្ឋមន្ត្រីការបរទេស Ali Bagheri Kani អំពីរបៀបបន្តកិច្ចចរចានុយក្លេអ៊ែរ ដែលបានធ្វើឡើងនៅទីក្រុងវីយែន ប្រទេសអូទ្រីស និងក៏ដូចជាទីក្រុងដូហា ប្រទេសកាតា ចាប់តាំងពីប្រធានាធិបតីអាមេរិក Joe Biden បានឡើងកាន់តំណែងមក។

ទីភ្ញាក់ងារ Tasnim បានរាយការណ៍ផងដែរថា មិនមានការរីកចំរើននៅក្នុងប្រទេសកាតាទេ ប៉ុន្តែផ្ទុយទៅវិញបានស្តីបន្ទោសភាគីអាម៉េរិកចំពោះការបដិសេធមិនផ្តល់ "ការធានាសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់" ដែលភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយថែមទាំងអះអាងថា ការចរចាដែលយឺតយ៉ាវគឺបណ្តាលមកពី "ភាពទន់ខ្សោយរបស់រដ្ឋបាល Biden" ។

ចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ ២០១៥ និងត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺសំដៅដាក់ការការពារយ៉ាងតឹងរ៉ឹងលើកម្មវិធីថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង