Yearendyearend1140x150

សៀវភៅទេសចរណ៍ថ្នាក់ទី១១ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សៀវភៅទេសចរណ៍ថ្នាក់ទី១១ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅ។ នេះជាយុទ្ធសាស្រ្តមួយនៅក្នុងការចូលរួមសម្រេចនូវផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ការធនធានអ្នកជំនាញទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមិថុនានេះ។

នៅក្នុងអង្គពិធីនេះ ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរបាន គូសបញ្ជាក់ពីសារៈសំខាន់នៃសៀវភៅទេសចរណ៍ថា្នក់ទី១១ ដែលជាសមិទ្ធផលមួយកើតចេញពីការគាំទ្រ និងកិច្ចសហការដ៏ល្អក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ នៅក្នុងការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅ។

ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍នៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅនេះ នឹងដើរតួនាទីសំខាន់នៅក្នុងការទម្រង់ទិស និងការទាក់ទាញដល់យុវជន និងសិស្សានុសិស្ស ឱ្យឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ និងចាប់យកការសិក្សា និងអាជីពទេសចរណ៍ ដែលជាកត្តាចូលរួមសម្រេចនូវចក្ខុវិស័យនៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យបានប្រមាណ ១ លាននាក់នៅក្នុងឆ្នាំ ២០២៥ ១.៥លាននាក់ នៅក្នុងឆ្នាំ២០៣០ និង ០២ លាននាក់នៅក្នុងឆ្នាំ ២០៣៥។

ជាពិសេស ការដាក់ឱ្យប្រើប្រាស់សៀវភៅទេសចរណ៍ថ្នាក់ទី ១១ នេះ គឺសកម្មភាពយុទ្ធសាស្រ្តមួយនៅក្នុងការចូលរួមសម្រេចនូវផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ការធនធានអ្នកជំនាញទេសចរណ៍ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង