Yearendyearend1140x150

អឺរ៉ុបនឹងចំណាយពេលយ៉ាងតិចបីឆ្នាំដើម្បី«ជំនួសឧស្ម័នរុស្ស៊ីទាំងស្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នេះ​ជា​អគារ​ការិយាល័យ gazprom ដែល​ថត​បាន​ក្នុង​រដ្ឋធានី​មូស្គូ​របស់​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា។ ទីភ្នាក់ងារ​ព័ត៌មាន Xinhua (រូបថត​ដោយ Alexander)។

អឺរ៉ុប៖ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ Fitch បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ប្រសិនបើរុស្ស៊ីភ្លាមៗបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន វាអាចនឹងចំណាយពេលយ៉ាងតិចបីឆ្នាំ សម្រាប់សហភាពអឺរ៉ុបក្នុងការស្វែងរកប្រភពថ្មីដើម្បីជំនួសឧស្ម័នរុស្ស៊ី។

ទីភ្ញាក់ងារ Fitch បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ការផ្អាកភ្លាមៗនៃការផ្គត់ផ្គង់ឧស្ម័ន មិនមែនជាសេណារីយ៉ូមូលដ្ឋានសម្រាប់ការស្រាវជ្រាវរបស់ Fitch នោះទេ ប៉ុន្តែវាគឺជាហានិភ័យមួយ។ រុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៊ុលហ្គារី និងប៉ូឡូញ ហើយបានបន្តកាត់បន្ថយការផ្គត់ផ្គង់ដល់ប្រទេសអឺរ៉ុបផ្សេងទៀត។ ឧបសគ្គនៃការផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធនេះមានន័យថា អឺរ៉ុបអាចចំណាយពេលលើសពី ៣ ឆ្នាំ ដើម្បីទូទាត់សងទាំងស្រុងនូវការខាតបង់នៃការផ្ដាច់ឧស្ម័នរបស់រុស្ស៊ី។

ទីភ្នាក់ងារនេះរំពឹងថា ប្រទេសស្លូវ៉ាគី ហុងគ្រី និងសាធារណរដ្ឋឆែក នឹងរងផលប៉ះពាល់ខ្លាំងបំផុត ក្នុងករណីមានការកាត់ផ្តាច់ឧស្ម័នរុស្ស៊ីភ្លាមៗ ព្រោះប្រទេសទាំងបីនេះ ជាប្រទេសពឹងផ្អែកខ្លាំងលើឧស្ម័នរុស្ស៊ី និងខ្វះប្រភពជំនួស។ ចំណែកប្រទេសប៉ូឡូញ លីទុយអានី និងរូម៉ានី មានសុវត្ថិភាពដោយសារពួកគេភាគច្រើនបានរកឃើញប្រភពថាមពលជំនួស ឬសម្រេចបានផលិតកម្មក្នុងស្រុក។

ចាប់តាំងពីខែមេសាមក ក្រុមហ៊ុនថាមពលមួយចំនួននៅក្នុងប្រទេសប៊ុលហ្គារី ប៉ូឡូញ ហ្វាំងឡង់ និងបណ្តាប្រទេសផ្សេងទៀត ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដោយភាគីរុស្ស៊ី ដោយសារពួកគេបដិសេធមិនអនុវត្តតាម "ការបញ្ជាទិញទូទាត់ជាប្រាក់រូប្លឹស" របស់រុស្ស៊ី។

កាលពីដើមខែមិថុនា ក្រុមហ៊ុន Gazprom បានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិជិត ៦០ ភាគរយសម្រាប់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរ Nord Stream-1 ដោយសារហេតុផលបច្ចេកទេស ដែលបង្កឱ្យមានការព្រមានកម្រិតទីពីរសម្រាប់ផែនការសង្គ្រោះបន្ទាន់ និង កង្វះឧស្ម័ននៅអាល្លឺម៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង