Yearendyearend1140x150

មន្ត្រីសង្ឃខេត្តសៀមរាបសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ក្រោយផ្ទុះរឿងស្នេហាស៊ីជម្រៅជាមួយស្ត្រី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(សៀមរាប)៖ ព្រះប្រធានថេរសភាខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។នេះបើយោងតាមថេរសភាខេត្តសៀមរាម។

បើយោងតាមថេរសភាខេត្តសៀមរាប បានបញ្ជាក់ថា «ក្រោយថ្ងៃចេញសង្ឃសម្រេចនេះបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន។

ថេរសភាខេត្តសៀមរាប បានពន្យល់ថា ការសម្រេចនេះ គឺយោងតាមអង្គប្រជុំថេរសភាខេត្ត បន្ទាប់ពីស្តាប់វីដេអូសំឡេងសន្ទនារៀបរាប់សេចក្តីស្នេហាយ៉ាងស៊ីជម្រៅរវាងភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយនិងកូនស្រីព្រមទាំងបានស្តាប់កំណត់ហេតុការបំភ្លឺរបស់កូនស្រីមួយរូបរួចមក.

គួរបញ្ជាក់ផងដែរថា ​ព្រះ​តេជគុណ លួន សុវ៉ាត ជាអតីតសកម្មជន​ព្រះសង្ឃ​ការពារ​យុត្តិធម៌ និង​ការពារ​សិទ្ធិមនុស្ស។ ព្រះ​តេជគុណ លួន សុវ៉ាត ធ្លាប់ត្រូវបានចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ កាត់ទោស ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ព្រះអង្គ ចូលរួម​បាតុកម្ម​ដីធ្លី កន្លងមក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សិទ្ធិមនុស្ស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង