Yearendyearend1140x150

រុស្ស៊ីប្រាប់អ៊ុយក្រែនពីរបៀបបញ្ចប់ជម្លោះឱ្យបានឆាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីប្រាប់អ៊ុយក្រែនពីរបៀបបញ្ចប់ជម្លោះឱ្យបានឆាប់ ប្រភពរូប៖ sputnik

រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងការហៅសន្និសីទកាលពីថ្ងៃទី២៨ ថា ប្រសិនបើក្រុងគៀវបញ្ជាឱ្យកងទ័ពរបស់ខ្លួនដាក់អាវុធចុះ និងបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ ជម្លោះរុស្ស៊ី-អ៊ុយក្រែនទាំងមូលអាចនឹងត្រូវបញ្ចប់នៅថ្ងៃនេះ។ លោកបានថ្លែងបែបនេះ ក្រោយប្រធានាធិបតីអ៊ុយក្រែន Zelensky លោកលើកឡើងថា សង្រ្គាមត្រូវតែបញ្ចប់មុនរដូវរងារឆ្នាំនេះ។

លោក Peskov បាននិយាយថា ភាគីអ៊ុយក្រែន ត្រូវតែបញ្ជាឱ្យកងវរសេនាតូចជាតិនិយម និងទាហានអ៊ុយក្រែនដាក់អាវុធចុះ ព្រោះប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការដូចដែលបានគ្រោងទុកនិងសម្រេចបាននូវគោលដៅរបស់ខ្លួន។

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទិ២៦ ថា លោក Zelensky បាននិយាយទៅកាន់មេដឹកនាំ G7 តាមរយៈតំណភ្ជាប់វីដេអូបានទទូចថា ជម្លោះរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវត្រូវតែត្រូវបានដោះស្រាយនៅចុងឆ្នាំនេះ មុនពេលលក្ខខណ្ឌរដូវរងាដ៏អាក្រក់ធ្វើឱ្យកងទ័ពអ៊ុយក្រែនកាន់តែពិបាកក្នុងការប្រយុទ្ធ។ លោក Zelensky ក៏បានជំរុញឱ្យប្រទេស G7 ផ្តល់អាវុធដល់អ៊ុយក្រែន និងអនុម័តទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងម៉ូស្គូ។

យោងតាមមន្ត្រីបារាំងដែលដកស្រង់ដោយ AFP ក្នុងសុន្ទរកថាដដែល លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែនគ្មានចេតនាធ្វើកិច្ចចរចាជាមួយរុស្ស៊ីទេ រហូតដល់ដណ្តើមយកមកវិញនូវទឹកដីដែលខ្លួនបានបាត់បង់ បន្ទាប់ពីទីក្រុងម៉ូស្គូបានបើកការវាយលុកលើអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

កិច្ចចរចាចុងក្រោយរវាងទីក្រុងមូស្គូ និងក្រុងគៀវ ត្រូវបានធ្វើឡើងក្នុងខែមីនា ក្នុងប្រទេសតួកគី នៅពេលដែលភាគីទាំងពីរព្យាយាមចរចារកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក កិច្ចចរចាបានជាប់គាំងទាំងស្រុង។

អ្នកចរចាកំពូលរបស់អ៊ុយក្រែន លោក David Arakhamia បានស្នើកាលពីសប្តាហ៍មុនថា ក្រុងគៀវជឿជាក់ថា ខ្លួនអាចសម្រេចបាននូវជំហរនេះនៅចុងខែសីហា បន្ទាប់ពីខ្លួនធ្វើ "ប្រតិបត្តិការវាយលុកនៅក្នុងតំបន់ជាក់លាក់"។

វិមានក្រឹមឡាំងបានទាមទារឱ្យអ៊ុយក្រែនប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដែលមិនចូលរួមក្នុងប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រុងគៀវបានទទូចថា ការវាយលុករបស់រុស្ស៊ីគឺមិនមានការបង្កហេតុទាំងស្រុង ហើយបានបដិសេធការអះអាងថា ខ្លួនមានគម្រោងដណ្តើមយកសាធារណរដ្ឋទាំងពីរឡើងវិញដោយកម្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង