Yearendyearend1140x150

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២២តភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ភ្នំពេញ៖គិតមកដល់បំណាច់ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ចំនួន២២ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញ គឺស្មើនឹងជាង៥០% ដែលកំពុងហោះហើរចេញ-ចូលកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិមួយចំនួនបានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាឡើងវិញ ជាពិសេសលើកំណាត់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សឹង្ហបុរី-ភ្នំពេញ បើធៀបទៅនឹងឆ្នាំ២០១៩ ដែលពេលនោះមានចំនួន៤៣ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ដែល ហោះហើរជាលក្ខណៈCharter)។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ កម្ពុជាទទួលបានអ្នកដំណើរតិចជាងឆ្នាំ២០១៩ ចំនួន៨៨ % (ឬស្មើ២០% នៃឆ្នាំ២០១៩) បើធៀបទៅនឹងរយៈពេលដូចគ្នា រីឯចំនួនជើងហោះហើរមានតិចជាងឆ្នាំ២០១៩ចំនួន ៦២ % (ឬស្មើ ២៤% នៃឆ្នាំ២០១៩) បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំនេះ។ចំនួនជើងហោះហើរឆ្លងកាត់មានចំនួន៤៦% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា, ចំនួនទំនិញ មានចំនួន៣៤% នៃឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នា។

ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរចំនួន៤ជើងក្នុងមួយសប្តាហ៍ ក្នុងនោះកម្ពុជាមាន២ជើង និងចិន២ជើង ដែលបានតំឡើងជើងហោះហើរតាំងពីដើមខែមិថុនាមកម្ល៉េះ។ មកទល់ពេលនេះកម្ពុជា និងចិន ក៏បានកំពុងចរចាគ្នាក្នុងការបង្កើនជើងហោះហើរឱ្យបានចំនួន៦ជើង (កម្ពុជា៣ជើង និង ចិន៣ជើង) ក្នុងមួយសប្តាហ៍សម្រាប់ពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង