Yearendyearend1140x150

តម្លៃ«គ្រឿងសំណង់»មួយចំនួនឡើងថ្លៃដោយសារសេវាដឹកជញ្ជូន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម្ភារៈសំណង់ ៖ រូបថតដោយ កូ រដ្ឋា

ភ្នំពេញ៖ តម្លៃគ្រឿងសំណង់នៅកម្ពុជាមានការប្រែប្រួលជាខ្លាំង បើទោះបីជាកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានការធូស្បើយ ហើយពុំអាចរកឃើញករណីឆ្លងថ្មីកើតឡើង។ ការឡើងថ្លៃនេះ គឺបង្កមកពីតម្លៃដឹកជញ្ជូននៅតែបន្តឡើងថ្លៃទោះបីជារដ្ឋាភិបាលបានសម្រេចចិត្តបើកប្រទេសឡើងវិញជាសាធារណៈក្តី។

អ្នកស្រី ចាន់លី ចាប់របរជាអ្នកលក់សម្ភារៈសំណង់នៅតាមបណ្តោយផ្លូវម៉ៅ សេទុង បានអះអាងថា តម្លៃដឹកជញ្ជូននៅតែឡើងថ្លៃ ដោយតម្លៃដឹកជញ្ជូនមានតម្លៃចន្លោះពី ៣០០០-៣៥០០ដុល្លាតែប៉ុណ្ណោះ ក្រោយពីកូវីដតម្លៃដឹកជញ្ជូនបានហក់ឡើងដល់ទៅ ៥០០០ដុល្លាក្នុងមួយជើងដែលដឹងអីវ៉ានត្រឹមតែ ២៥តោន តែប៉ុណ្ណោះក្នុងមួយកុងតឺនឺ សម្រាប់ដឹកពីក្រៅប្រទេស។ អ្នកស្រីបន្តតម្លៃដឹកឡើងថ្លៃ ទំនិញអ្នកស្រីលក់ឡើងថ្លៃដោយនេះបណ្តាលឲ្យប៉ះពាលអាជីវកម្មអ្នកស្រីជាខ្លាំង។

បើតាមអ្នកស្រីចាន់ឌី ការឡើងថ្លៃនេះ គឺចាប់តាំងពីសង្រ្គាមរុស្សី អ៊ុយក្រែនមក សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ អីវ៉ាន់លោកស្រីយកមកថ្លៃដូចច្នេះវា គឺជាផលប៉ះពាលជាខ្លាំងសម្រាប់លោកស្រីក្នុងនាមជាអ្នកលក់ម្នាក់។ អាជីវករដែលមានរបរជាអ្នកគ្រឿងសំណង់ជាង ១០ឆ្នាំ រូបនេះសង្គត់ធ្ងន់ថា ពីមុនរយៈពេលនៃការដឹកជញ្ជូនប្រើត្រឹម ៣សប្តាហ៍តែប៉ុណ្ណោះយូបំផុត ប៉ុន្តែចាប់តាំងពីសង្រ្គាមមកការដឹកជញ្ជូនប្រើពេលដល់ទៅ ១ខែកន្លះ ទៅ៣ខែ ដែលនេះជាបញ្ហាដែលអ្នកស្រីកំពុងជួបប្រទះ។

បើតាមអាជីវករសុំមិនបញ្ចេញឈ្មោះម្នាក់បានបញ្ជាក់ថា សម្រាប់លោកស្រីបញ្ហាដឹកជញ្ជូនមិនសូវជាមានបញ្ហាទេដោយសារតែលោកស្រីទិញទំនិញក្នុងស្រុកយកមកលក់បន្ត ដូចច្នេះរយៈពេលនៃការដឹកជញ្ជូនគឺមានសភាពធម្មតាពុំមានការយឺតយ៉ាវនោះទេ។

ក្រុមអាជីវករក៏សុំណូមពរដល់ក្រសួងពាក់ព័ន្ធមេត្តាជួយសម្រួលថ្លៃដឹកជញ្ជូនផង ប្រសិនបើតម្លៃដឹកបន្តឡើងថ្លៃហើយពុំមានវិធានការណាមួយពីខាងក្រសួងពាក់ព័ន្ធនោះអាជីវកម្មរបស់ពួកគាត់អាចនិងប្រឈមហានិភ័យខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង