Yearendyearend1140x150

លោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២០ ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត តាមរយៈសន្និសីទវីដេអូនៅឯគេហដ្ឋាន Novo-Ogaryovo នៅខាងក្រៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រភពរូប៖ AP 

រុស្ស៊ី៖ វិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃទី ២៧ ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកានេះ។ ខណៈពេលដែលមេដឹកនាំលោកខាងលិចជាច្រើន បានទាមទារឱ្យមានការបណ្តេញរុស្ស៊ីចេញពីព្រឹត្តិការណ៍នេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ដែលកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំនេះ បានអញ្ជើញលោកពូទីនឱ្យចូលរួមក្នុងកិច្ចប្រជុំនៅកោះបាលី។ ជំនួយការប្រធានាធិបតីរុស្សី Yuri Ushakov បានប្រកាសពីការចូលរួមរបស់លោកពូទីន ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មានថា វានៅមិនទាន់ច្បាស់ថាតើមេដឹកនាំរុស្ស៊ី នឹងចូលរួមនៅក្នុងសមត្ថភាពអ្វីនោះទេ។

កិច្ចប្រជុំកំពូល G20 ប្រមូលផ្តុំមេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២០ របស់ពិភពលោក ដោយមានតំណាងសហភាពអឺរ៉ុបក៏ចូលរួមជាមួយប្រមុខរដ្ឋអឺរ៉ុប និងអង្គការអន្តរជាតិមួយចំនួន រួមទាំងអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ដែលបានអញ្ជើញជាភ្ញៀវជារៀងរាល់ឆ្នាំ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអំពាវនាវដល់លោក វីដូដូ កាលពីខែមីនា ដើម្បីដកលោក ពូទីន ចេញពីកិច្ចប្រជុំឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក វីដូដូ មិនបានចូលទៅក្នុងយុទ្ធនាការដាក់សម្ពាធលើរុស្ស៊ីនោះទេ ហើយបានអញ្ជើញលោក ពូទីន តាមការគ្រោងទុក។ មេដឹកនាំឥណ្ឌូនេស៊ីក៏បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡែនស្គី ធ្វើដំណើរទៅកាន់កោះបាលីក្នុងខែវិច្ឆិកាផងដែរ។

លោក វីដូដូ បានចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសអាឡឺម៉ង់ជាភ្ញៀវកិត្តិយសនៅចុងសប្តាហ៍នេះ ហើយបន្ទាប់ពីចាកចេញកាលពីថ្ងៃទី២៦ លោកនឹងធ្វើដំណើរក្នុងសប្តាហ៍នេះទៅកាន់ក្រុងគៀវ និង មូស្គូ ដើម្បីជួបជាមួយ ហ្សេឡែនស្គី និង លោក ពូទីន។

នៅក្នុងការបង្ហោះតាម Twitter លោក វីដូដូ បាននិយាយថា លោកមានបំណង «អញ្ជើញមេដឹកនាំទាំងពីរឱ្យបើកការសន្ទនា និងបញ្ឈប់សង្គ្រាម»៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង