Yearendyearend1140x150

កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី២៩មិថុនា-០៥កក្កដា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា, អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ កម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគ ខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១-តំបន់ទំនាបកណ្តាល - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C - សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C - នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គរ ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។

២-តំបន់ខ្ពង់រាប - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C || - សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ oC) - នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ៖ - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C។ - សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C - នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ និងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង