Yearendyearend1140x150

គម្រោងសាងសង់«អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»ផ្តើមចេញរូបរាងជាបណ្តើរៗហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងអ្នកឧកញ៉ា​ពុង ឃាវសែ។

ខេត្តកណ្តាល៖ គំរោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល និងខេត្តតាកែវ បានចេញជារូបរាងបណ្តើរៗហើយ។គំរោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃទី៣មិថុនាឆ្នាំ២០២០នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ រៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានគូសបញ្ជាក់ថា គំរោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្តិតនៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា។

គំរោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០២២។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានដោះស្រាយ បញ្ហា សំណង់មិនរៀបរយ ជាមួយប្រជាជន នៅក្នុងដីព្រលានយន្តហោះថ្មី សរុបចំនួន១៧៦គ្រួសារ ក្នុងនោះ១១គ្រួសារ បានទទួលប្រាក់ គោលនយោបាយចំនួន២.០០០ដុល្លារ ក្នុងមួយគ្រួសារ និង១៦៥គ្រួសារទៀត ទទួលយកការដោះដូរ ទៅកន្លែងផ្សេងទៀតសំរា់ប់សាងសង់ លំនៅដ្ឋានរស់នៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង