Yearendyearend1140x150

ជនរងគ្រោះអំពាវនាវសុំជំនួយក្រោយគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង ១ ពាន់នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជនរងគ្រោះអំពាវនាវសុំជំនួយក្រោយគ្រោះរញ្ជួយដីសម្លាប់មនុស្សជាង ១ ពាន់នាក់ ប្រភពរូប៖ ស៊ីស៊ីធីវិ

អាហ្វហ្គានីស្ថាន៖ ជនរងគ្រោះកំពុងអំពាវនាវរកជំនួយទាន់ពេលវេលានៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ដោយបានឆក់យកជីវិតមនុស្សជាង ១,០០០ នាក់ និងរបួស ១,៦០០ នាក់ទៀតក្នុងសប្តាហ៍នេះ។

ការរញ្ជួយដីកម្រិត ៥.៩ រិចទ័របានវាយប្រហារផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន រួមទាំងរដ្ឋធានីកាប៊ុល កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់ និងរបួសរាប់ពាន់នាក់នៅក្នុងខេត្ត Paktika និងខេត្ត Khost ដែលនៅជិតខាង។ ចំណុចកណ្តាលរបស់វាស្ថិតនៅក្នុងតំបន់ភ្នំក្បែរព្រំដែនជាមួយប៉ាគីស្ថាន។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា បណ្តាញទំនាក់ទំនងមិនល្អ និងស្ថានភាពផ្លូវបានរារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ឧទ្ធម្ភាគចក្រដឹកអ្នករងរបួសធ្ងន់ធ្ងរ បានហោះទៅកាន់ទីក្រុងកាប៊ុលបន្ទាប់ពីគ្រោះមហន្តរាយដ៏សាហាវនៅតំបន់ដាច់ស្រយាលមួយនៃភាគខាងកើតអាហ្វហ្គានីស្ថាន។

នៅមន្ទីរពេទ្យកុមារ Indira Ghandi ក្នុងទីក្រុងកាប៊ុល ក្មេងស្រីអាយុពីរឆ្នាំឈ្មោះ Hafiza មកពីខេត្ត Paktika កំពុងស្ថិតក្រោមការព្យាបាល។ Hafiza បានដេកលក់ជាមួយក្រុមគ្រួសាររបស់នាងដែលមានគ្នា ៥ នាក់ នៅពេលដែលរញ្ជួយដីបានចាប់ផ្តើម ធ្វើឲ្យដំបូលផ្ទះរបស់ពួកគេបានដួលរលំ។

មនុស្សរាប់ពាន់គ្រួសារកំពុងកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ និងមានមនុស្សជាច្រើនកំពុងរង់ចាំក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមានអំពីការផ្ទុះឡើងនៃជំងឺអាសន្នរោគនៅក្នុងតំបន់មួយចំនួន ខណៈដែលពាក់កណ្តាលនៃករណីនៃជំងឺរាគរូសស្រួចស្រាវត្រូវបានរាយការណ៍រួចហើយ។

លោក Sharafat Zaman Amir អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្កានីស្ថានបាននិយាយថា «យើងត្រូវការជំនួយផ្សេងទៀតដូចជាអាហារសម្រាប់ប្រជាជន និងថ្នាំពេទ្យ ហើយក៏មានតង់ និងជម្រកផងដែរ»។

ខណៈថ្នាក់ដឹកនាំតាលីបង់និយាយថា ខ្លួននឹងផ្តល់សំណងដល់ក្រុមគ្រួសារនៃអ្នកស្លាប់ឬរបួស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង