Yearendyearend1140x150

គម្រោងសាងសង់នៅកម្ពុជាធ្លាក់ចុះ៦,១%នៅត្រីមាសទី១ឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (រូបភាព៖ Ly Hour Group)

ភ្នំពេញ៖ នៅត្រីមាសទី១ឆ្នាំ២០២២ កម្ពុជាទទួលបានគម្រោងសាងសង់សរុបមានចំនួន ១០០១ គម្រោង ធ្លាក់ចុះ ៦៥ គម្រោង ស្មើនឹង ៦,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ការធ្លាក់ចុះនេះ គឺបង្កឡើងដោយសារសង្គ្រាម និង បញ្ហាកូវីដ-១៩ រារាំងដល់ដំណើរការដឹកជញ្ជូនជាពិសេសសម្ភារៈសំណង់។

គម្រោងដែលធ្លាក់ចុះភាគច្រើន គឺគម្រោងប្រភេទសំណង់សាធារណៈ, សំណង់លំនៅឋាន-ភូមិគ្រិះ, សំណង់ពាណិជ្ជកម្ម, សំណង់ឧស្សាហកម្ម និងសំណង់ទេសចរណ៍។ គម្រោងសាងសង់ទាំងនេះ មានតម្លៃសំណង់ចំនួន ៥៦៥.៧៥លានដុល្លារអាមេរិក ធ្លាក់ចុះ៦៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្ដីពី ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២២។

អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការធ្លាក់ចុះនេះ គឺមិនបានផ្ដោតទៅលើចំណុចសំខាន់ណាមួយទេ តែវាជាកត្តារួមផ្សំ ជានិន្នាការសកលដែលពាក់ព័ន្ធនឹងនិន្នាការសេដ្ឋកិច្ចសកលដែលបានជួបបញ្ហាកូវីដ, វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យតម្លៃប្រេងសាំងមានការឡើងថ្លៃ ទំនិញឡើងថ្លៃ, ការដឹកជញ្ជូនឡើងថ្លៃ, សម្ភារៈសំណង់ក៏មានការឡើងថ្លៃ ដូចនេះសភាពការបែបនេះបានធ្វើឱ្យការចំណាយធ្លាក់ចុះ ហើយការលក់ក៏ធ្លាក់ចុះផងដែរ ។

តែយ៉ាងណាក្ដី វិស័យសំណង់រំពឹងថានឹងងើបឡើងវិញក្នុងអត្រា៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្ដល់ឥណទានលើវិស័យសំណង់ បានបន្តកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តតាមដាន និងដាក់ចេញគោលនយោបាយអន្ដរាគមន៍ឱ្យបានទាន់ពេលវេលា សំដៅបញ្ចៀសហានិភ័យដែលអាចនឹងកើតឡើង។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង