Yearendyearend1140x150

ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស ៣.៧៥ លាននាក់នៅភាគខាងត្បូងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ទឹកជំនន់បានប៉ះពាល់ដល់មនុស្ស ៣.៧៥ លាននាក់នៅភាគខាងត្បូងប្រទេសចិន ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន៖ ទឹកជំនន់ប៉ះពាល់ដល់ប្រជាជនចំនួន ៣.៧៥ លាននាក់នៅ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ដែលរងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្មីៗនេះថា មនុស្សជាង ៣.៧៥ លាននាក់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ ១២ ពាន់លានយ័ន (១.៧៩ ពាន់លានដុល្លារ) ។

ខេត្ត Guangxi បានជួបប្រទះនូវឧប្បត្តិហេតុនៃភ្លៀងធ្លាក់ខ្លាំងចំនួនប្រាំមួយ ក្នុងរដូវទឹកជំនន់ឆ្នាំនេះ ជាមួយនឹងទឹកភ្លៀងជាមធ្យមបានកត់ត្រាក្នុងកម្រិត ៤៩០.៨ មីល្លីម៉ែត្រ ពោលកើនឡើង ១.៦ ដង ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាក្នុងអំឡុងឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការងារគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ និងគ្រោះមហន្តរាយដែលបណ្តាលមកពីភ្លៀងដូចជា ទឹកជំនន់បានបំផ្លាញផ្ទះចំនួន ៣,៤៣៦ និងខូចខាតដំណាំចំនួន ១៥៩,៣០០ ហិកតា។

ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់បានលើសពី ១២.៤៨ ពាន់លានយ័ន ឬប្រហែល ១.៨៦ ពាន់លានដុល្លារអាមេរិក។

យោងតាមមន្ត្រីម្នាក់មកពីទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះទីហ្វុងត្រូវបានគេព្យាករណ៍ថា នឹងវាយប្រហារខេត្ត Guangxi នាពេលខាងមុខ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង