Yearendyearend1140x150

លោក មាស វីរិទ្ធ៖«កម្ពុជាដុតបំផ្លាញគ្រឿងញៀន៦តោនគិតត្រីមត្រីមាសទី១ឆ្នាំ២០២២»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនាថ្ងៃទី ២៦ ខែមិថុនាបានឲ្យដឹងថាគិតត្រឹមឆ្នាំ ២០២២នេះ កម្ពុជាបានដុតបំផ្លាញគ្រឿងញៀនប្រមាណ ៩០តោន ដែលមានទម្ងន់ប្រមាណ ៨០គីឡូ។ នេះបើយោងតាមការផ្តល់បទសម្ភាស៍របស់លោកមាស វីរិទ្ធ។

បើតាមលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថាគិតត្រឹមឆ្នាំ២០២២នេះកម្ពុជាបានដុតបំផ្លាញគ្រឿងញៀនប្រមាណ ៩០តោន ដែលគិតជាគីឡូ ជាង ៨០គីឡូ។ ដោយក្នុងនោះបានដុតបំផ្លាញគ្រឿងញៀនចំនួន ៦តោន ២០០គីឡូជាង គិតត្រឹមត្រីមាសទី១ ហើយនៅសល់ប៉ុន្មានទៀតអ្នកជំនាញយកទៅបន្សាប ហើយនេះជាលទ្ធផលថ្មីមួយទៀតដែលប្រជាពលរដ្ឋព្រមទាំងសម្ថកិច្ចបាននាំគ្នាដុតដៃដុតជើងចូលរួមចំណែកក្នុងការទប់ស្កាត់ការជួញដូនិងប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះលោក មាស វីរិទ្ធ បន្តទោះបីជាមានការបន្តបង្រ្កាបគ្រឿងញៀនបន្តកន្ទុយគ្នាក្តីក៏ក្រុមពួកផលិតគ្រឿងញៀននៅតែបន្តកើនឡើងជាពិសេសកំឡុងពេលនៃវិបត្តិកូវីដ១៩ក្រុមឈ្មួញសម្រុកនាំគ្នាផលិតទាំងគ្រឿងញៀនធម្មជាតិ និងគ្រឿងញៀនសំយោគ ដោយនេះលោកសង្គត់ធ្ងន់ថាប្រភេទនៃគ្រឿងញៀនសំយោគគឺផលិតចេញពីគីមីផ្សំដោយការផលិតនេះទៀតសោត មិនគិតទីតាំង មិនគិតភូមិសាស្រ្ត ចំណាយពេលខ្លីក្នុងការផលិត ហើយងាយលាក់បាំងពីសម្ថកិច្ចដែលនេះគឺជាកត្តាជំរុញឲ្យសង្វាក់ផលិតកម្មគ្រឿងញៀននៅតែបន្តកើនឡើង។

យ៉ាងណាមិញលោក មាស វីរិទ្ធ បន្តថាជាទូទៅក្រុមឈ្មួញតែងតែជ្រើសយកកន្លែងនិងតំបន់ឆ្ងាយពោលដូចជាទីតាំងភូមិសាស្រ្តសមុទ្រ និងតំបន់សាំញាំមួយចំនួនទៀតយកជាកន្លែងផលិតដោយនេះងាយស្រួលបិតបាំងពីភ្នែកសម្ថកិច្ច។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះក៏បានគូសបញ្ជាក់ផងដែលថាដើម្បីជាការទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀនបន្ត លោកក៏បានជំរុញឲ្យក្រសួងអប់រំណែនាំអាណាព្យាបាលសិស្សបន្ថែមពាក់ទៅនិងវិបត្តិនៃគ្រឿងញៀន ហើយរដ្ឋាភិបាលនៅតែបន្តចាត់វិធានការយ៉ាងតឹងរឹងបន្ថែមទៅលើមេខ្លោងជួយដូ រឺធ្វើចរាចរគ្រឿងញឿនក្នុងប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង