Yearendyearend1140x150

មនុស្ស១នាក់បានស្លាប់និងរបួសជាច្រើននាក់ក្នុងការបំផ្ទុះនៅក្រុងគៀវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្ស១នាក់បានស្លាប់និងរបួសជាច្រើននាក់ក្នុងការបំផ្ទុះនៅក្រុងគៀវ ប្រភពរូប៖ ស៊ីស៊ីធីវិ

គៀវ៖ ការផ្ទុះជាច្រើន បានកើតឡើងនៅក្នុងសង្កាត់ Shevchenkivskyi នៃទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃអាទិត្យ ដែលធ្វើឲ្យមនុស្សម្នាក់បានស្លាប់នាក់ និងរបួសជាច្រើននាក់។ នេះបើតាមអភិបាលក្រុងគៀវ លោក Vitali Klitschko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។

យោងតាមទូរទស្សន៍ Ukraine 24 បានឱ្យដឹងថា មីស៊ីលមួយបានវាយប្រហារទៅលើអគារផ្ទះល្វែងកម្ពស់ប្រាំបួនជាន់មួយនៅក្នុងសង្កាត់ Shevchenkivskyi ដោយបានបំផ្លាញជាន់ខាងលើ និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រុមរថយន្តសង្គ្រោះ និងអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយជួយសង្គ្រោះ និងជម្លៀសអ្នកស្រុកចេញ។

លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសអ៊ុយក្រែនបាននិយាយថា អគារផ្ទះល្វែងចំនួន ៣ ជាន់ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។ មកដល់ពេលនេះគេដឹងថាបុរសវ័យកណ្តាលម្នាក់ត្រូវបានសម្លាប់ ហើយប្រពន្ធរបស់គាត់ត្រូវបានកប់នៅក្រោមជញ្ជាំងបេតុងដែលបាក់ ដែលបានចំណាយពេលបីម៉ោងដើម្បីជួយសង្គ្រោះ។ ចំណែកកូនស្រីរបស់ពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា មីស៊ីលរហូតដល់ទៅ ១៤ គ្រាប់ បានវាយប្រហារទីក្រុងគៀវ ក្នុងការវាយប្រហារលើកដំបូងបែបនេះលើរដ្ឋធានីក្នុងរយៈពេលជាច្រើនសប្តាហ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង