Yearendyearend1140x150

ជនសង្ស័យខ្មែរ-ចិន៤នាក់ត្រូវបានចាប់ខ្លួនក្រោយចូលប្លន់ក្នុងម៉ាតជនជាតិចិនមួយកន្លែងនៅព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យខ្មែរ-ចិនចំនួន៤នាក់ដែលបានបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលចូលប្លន់ក្នុងម៉ាតជនជាតិចិនមួយកន្លែងនៅក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៤៧នាទី នៅចំណុចម៉ាតជនជាតិចិនមួយកន្លែងនៅក្រុងព្រះសីហនុមានក្រុមជនសង្ស័យចំនួន ៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្រ្ពៃបាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសំភារមួយចំនួនរួចគេចខ្លួនបាត់អស់ ។

រហូតដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ បានចាប់ខ្លួនក្រុមជង្ស័យចំនួន ៤នាក់ (ខ្មែរ១នាក់ និង ចិន៣នាក់) ខណៈជិះរថយន្ត០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ នៅចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ឆ្លងតាមការយកចម្លើយជនសង្ស័យ២នាក់ បានសារភាពថា ពួកគេជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀត ពិតជាបានចូលរួមធ្វើសកម្មភាពប្លន់នៅហាងម៉ាតជនជាតិចិនពិតប្រាដកមែន។រហូតដល់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ពួកគេបានធ្វើសកម្មភាពចាប់ស្ត្រី ជនជាតិចិន ១ម្នាក់ជាបុគ្គលិកហាងម៉ាស្សាដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។បច្ចុប្បន្នសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានដាក់គោលដៅស្រាវជ្រាវចាប់អ្នកដែលពាក់ព័ន្ន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

វីដេអូសកម្មភាពប្លន់


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន ព្រះសីហនុ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង