Yearendyearend1140x150

គ.ជ.ប៖ គណបក្ស៩ទទួលបានអាសនៈ ដោយបក្សប្រជាជនបានច្រើនជាងគេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៤ ខែមិថុនានេះ បានប្រកាសពីចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២នេះ។ ក្នុងនោះគណបក្ស៩ក្នុងចំណោម១៧ ទទួលបានអាសនៈ ដោយគណបក្សប្រជាជនបានច្រើនជាងគេ ខណៈគណបក្សភ្លើងទៀនឈរនៅលេខ២។

យោងតាមតារាងលទ្ធផលផ្លូវការដែល គ.ជ.ប បានប្រកាសនៅថ្ងៃនេះ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម ១១៦២២អាសនៈ នៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរហូតទៅដល់ ៩៣៧៦អាសនៈ ខណៈគណបក្សភ្លើងទៀន ទទួលបាន ២១៩៨អាសនៈ។

បន្ទាប់មក គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយទទួលបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន ៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។

សូមជម្រាបថា គ.ជ.ប សម្រេចឲ្យអង្គភាពជំនាញផ្សព្វផ្សាយរបស់គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនេះលំអិត នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ គេហទំព័រ និងបណ្តាញសង្គមរបស់ គ.ជ.ប ផ្ទាល់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង