Yearendyearend1140x150

អាស៊ានអនុម័តវិធីសាស្ត្រប្រឆាំងសកម្មភាព«គ្រឿងញៀន»ដាក់ទោសតាមច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាស៊ានបានអនុម័តវិធីសាស្ត្រអនុគ្រោះសូន្យចំពោះគ្រឿងញៀន (Zero tolerance approach) ជាមធ្យោបាយមួយដែលសកម្មភាពគ្រឿងញៀនខុសច្បាប់ទាំងអស់ត្រូវតែប្រយុទ្ឋប្រឆាំង និង បុគ្គល ព្រមទាំងអង្គការចាត់តាំងដែលពាក់ព័ន្ឋនឹងការចរាចរគ្រឿងញៀនទាំងអស់ ត្រូវតែដាក់ទោសទៅតាមច្បាប់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាននីមួយៗ។

ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ភ្ជាប់ទៅកាន់សភាប្រទេសសមាជិកអាយប៉ាទាំង១០ ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន”។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងពីបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលជាខ្លាំងលើការការពារ និងត្រួតពិនិត្យទៅលើគ្រឿងញៀននៅក្នុងបណ្តាប្រទេសអាស៊ាន។ ដូច្នេះ នេះជាពេលវេលាសមស្របសម្រាប់ ការឆ្លើយតបរបស់អាស៊ានទៅលើបញ្ហានេះ តាមរយៈការធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុងតំបន់។

ឯកឧត្តម ជាម យៀប បានមានប្រសាសន៍បន្តថា នេះជាពេលវេលាដ៏មានសារៈសំខាន់បំផុត សម្រាប់សមាជិកសភាអាយប៉ាទាំងអស់ក្នុងការពិភាក្សា ដោះស្រាយ និងស្វែងរកមធ្យោបាយប្រកបដោយប្រសិទ្ធិភាព ក្នុងការដោះស្រាយកត្តាប្រឈមដែលកំពុងមានការវិវត្តន៍។ ដោយមើលឃើញស្ថានភាពនេះ ប្រធានបទនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀនត្រូវបានប្រសិទ្ធិនាមថា“ការដោះស្រាយកត្តាប្រឈមទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន” ដែលមានសារៈសំខាន់បំផុតដល់ប្រទេស ដែលជាសមាជិកអាស៊ាន និងប្រទេសពាក់ព័ន្ធដទៃទៀត។

ឯកឧត្តម ជាម យៀប មានជំនឿថា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន បានដើរតួរនាទីយ៉ាងសំខាន់នៅក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈសមាជិក សមាជិកាអាយប៉ា ដែលមានតួនាទីជាអ្នកសម្របសម្រួល និងផ្លាស់ប្តូរយោបល់ គោលនយោបាយ និងការជំរុញការអនុវត្តច្បាប់ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង