Yearendyearend1140x150

កិច្ចប្រជុំកំពូលអឺរ៉ុបនឹងធ្វើឡើងដើម្បី«សម្រេចបេក្ខភាពរបស់អ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កិច្ចប្រជុំកំពូលអឺរ៉ុបនឹងធ្វើឡើងដើម្បី«សម្រេចបេក្ខភាពរបស់អ៊ុយក្រែន» ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុប (EU) នឹងបើកកិច្ចប្រជុំកំពូលមួយនៅថ្ងៃទី២៩ និងថ្ងៃទី៣០ នៅទីក្រុងប្រ៊ុចសែលនៅប្រទេសបែលហ្សិក ដើម្បីសម្រេចថា តើត្រូវផ្ដល់សមាជិកភាពដល់អ៊ុយក្រែនឬយ៉ាងណា។

ប្រធានាធិបតីអ៊ុយក្រែនលោក Volordymir Zelensky បាននិយាយនាពេលថ្មីៗនេះថា សប្តាហ៍នេះនឹងក្លាយជា "ប្រវត្តិសាស្រ្ត" ខណៈដែលសមាជិកអឺរ៉ុបនឹងបោះឆ្នោតផ្តល់បេក្ខភាពប្រទេសរបស់លោក ដែលជាជំហានផ្លូវការដំបូងឆ្ពោះទៅរកសមាជិកភាពនៃណាតូ បន្ទាប់ពីអ៊ុយក្រែនបានចាប់ផ្តើមការដាក់ពាក្យចូលជាសមាជិកអឺរ៉ុបកាលពីចុងខែកុម្ភៈ។

ដោយមានប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ឈានដល់គោលជំហររួបរួមជាបឋម ហើយលទ្ធភាពដែលអ៊ុយក្រែនទទួលបានបេក្ខភាពគឺខ្ពស់។

បេក្ខជនផ្លូវការត្រូវជំរុញឱ្យមានការចរចាសមាជិកភាព ដើម្បីចូលរួមជាមួយអឺរ៉ុប ដែលជាជំហានមួយក្នុងការទាមទារការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកអឺរ៉ុបទាំងអស់។ គេជឿជាក់យ៉ាងទូលំទូលាយថា កិច្ចប្រជុំនេះនឹងធ្វើឱ្យមានលក្ខខណ្ឌជាក់លាក់ជាច្រើនយ៉ាងច្បាស់លាស់សម្រាប់អ៊ុយក្រែនមុនពេលចាប់ផ្តើមការចរចា។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបេក្ខភាពរបស់អ៊ុយក្រែននៅមិនទាន់ធានាដោយសហភាពអឺរ៉ុបទេ ដោយសារតែអ៊ុយក្រែននៅខ្វះខាតស្តង់ដារសហភាពអឺរ៉ុបក្នុងការអភិវឌ្ឍន៍សង្គម នយោបាយ និងសេដ្ឋកិច្ច។

ក្រុមអ្នកវិភាគបានសម្តែងការព្រួយបារម្ភថា ការសម្រេចចិត្តជានិមិត្តរូបបែបនេះចេញពីគោលបំណងភូមិសាស្ត្រនយោបាយ អាចបំផ្លាញទំនុកចិត្តទៅវិញទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន និងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង