Yearendyearend1140x150

ពិព័រណ៍ការងារ«ជំរុញនិងបើកឱកាស»ឲ្យសិស្សនិស្សិតយល់បន្ថែមពីទីផ្សារការងារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម ហៃ ហ៊ុនឡេង/ រូបថត៖ ក្រសួងការងារ

ភ្នំពេញ៖ ប្រធានទីភ្នាក់ងារជាតិមុខរបរ នាថ្ងៃទី ២៣ ខែមិថុនានេះបានគូសបញ្ជាក់ថាពិព័រណ៍ការងារ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្មរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធOnline ហើយកម្មវិធីនេះដើរតួយ៉ាងសំខាន់សម្រាប់ជំរុញនិងលើកទឹកចិត្តសិស្សនិស្សិតឲ្យឈ្វេងយល់បន្ថែមពីវិស័យការងារនៅកម្ពុជា។ ឯកឧត្តម ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារថ្លែងបែបនេះក្នុងកម្មវិធីបើក «ពិព័រណ៍ការងារ »។

ឯកឧត្តម ហៃ ហ៊ុនឡេង បានថ្លែងឲ្យដឹងថាពិព័រណ៍ការងារ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្មរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធOnline ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីគ្រប់វិស័យឱ្យចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា បង្កើនជម្រើសការងារ និងដាក់ពាក្យស្នើសុំការងារដែលខ្លួនចង់បំពេញយ៉ាងសស្រាក់សស្រាំ ។

ឯកឧត្តម បន្តថាពិព័រណ៍ការងារថ្ងៃនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាសនាំមុខគេសំខាន់ៗចំនួន ២២ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង ៣០០០កន្លែង ដើម្បីតាំងបង្ហាញ សម្ភាសជ្រើសរើស និងបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារនិងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, វិស័យសេវាកម្ម, វិស័យអចលនវត្ថុ, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, វិស័យឧស្សាហកម្ម, ការលក់ដុំនិងផ្សារទំនើប ជាដើម ។

សូមជម្រាបជូនថាពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារតាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួបផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ និងជួបសម្ភាសផ្ទាល់តែម្តង។

ពិព័រណ៍ការងារ រៀបចំឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច នៅទីតាំងអាគារ KAMPUS ដែលមានអាសយដ្ឋាន ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវ ឱកាសការងារប្រមាណ ៣២០០ កន្លែងពីក្រុមហ៊ុនធំៗជាង២០ ដើម្បី ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង