Cc time
Cct850x100 1
Sme laon web banner(1800 x 300)

រុស្ស៊ីបានវាយប្រហារកោះមួយរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីបានវាយប្រហារកោះមួយរបស់អ៊ុយក្រែននៅសមុទ្រខ្មៅ ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃទី២១ ថា កងកម្លាំងរុស្ស៊ីបានការវាយប្រហារនៅ កោះពស់នៅសមុទ្រខ្មៅ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបាននិយាយថា ការប្រយុទ្ធគ្នាដ៏យ៉ាងខ្លាំងក្លាក៏បានបន្តនៅ Severodonetsk និង Lisichansk នៅ Luhansk ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានបរាជ័យក្នុងការដណ្តើមយកកោះពស់នៅសមុទ្រខ្មៅ ប៉ុន្តែអ៊ុយក្រែនបានវាយប្រហារដោយដ្រូនចម្បាំងលើទីតាំងខួងយកប្រេងចំនួនពីររបស់រុស្ស៊ី ដែលការវាយប្រហារនេះ បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មឧស្ម័នធម្មជាតិរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍ថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរបានបន្តនៅក្នុងក្រុង Severodonetsk និង Lisichansk នៅ Luhansk ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្ម។មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែននៅ Luhansk បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កងកម្លាំងរុស្ស៊ីបានបរាជ័យក្នុងការឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែន ដោយប្រើផ្លូវតភ្ជាប់ទីក្រុង Lisichansk និង Bakhmut នៅ Donetsk ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយផងដែរថា ទាហានរុស្ស៊ីបានកាន់កាប់ភូមិចំនួនពីរនៅភាគខាងត្បូង Lisichansk ហើយបានបើកការវាយប្រហារលើភូមិនានានៅភាគអាគ្នេយ៍។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនកាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារលើ Kharkov ក្នុងរយៈពេលពីរសប្តាហ៍ថ្មីៗនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងសន្ទរកថា រុស្ស៊ីកំពុងប្រមូលផ្តុំកងទ័ពរបស់ខ្លួន ដើម្បីចាប់ផ្តើមការវាយប្រហារថ្មីនៅ Kharkov ៕

Khcct banner

អត្ថបទទាក់ទង