Cc time
Cct850x100 1
Itt 0  web banner

អង្គការសម្ព័ន្ធពិភពឥស្លាមសរសើរកម្ពុជា«ជាគម្រូដ៏ល្អសម្រាប់សុខដុមនីយកម្ម»ក្នុងចំណោមសាសនាផ្សេង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa និងរដ្ឋមន្ត្រី ប្រាក់ សុខុន/ រូបថត៖ ឯកឧត្តម ប្រាក់ សុខុន

ភ្នំពេញ៖ អង្គការសម្ព័ន្ធពិភពឥស្លាមនាថ្ងៃទី នាថ្ងៃទី ២១ មិថុនា បានសរសើរកម្ពុជាថា គឺជាគម្រូដ៏ល្អសម្រាប់សុខដុមនីយកម្ម ក្នុងចំណោមសាសនាផ្សេងគ្នា។ អង្គការសម្ព័ន្ធពិភពឥស្លាមថ្លែងបែបនេះក្នុងជំនួបជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាថាជាគម្រូដ៏ល្អមួយរបស់ពិភពលោកសម្រាប់សុខដុម-នីយកម្ម និងសន្តិសហវិជ្ជមានក្នុងចំណោមប្រជាជនដែលមានដើមកំណើត និងសាសនាផ្សេងគ្នា។ អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតរូបនេះបន្តថា គោលនយោបាយសុខដុម-នីយកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះជនជាតិម៉ូស្លីម ត្រូវបានទទួលការកោតសរសើរពីសំណាក់អង្គការសម្ព័ន្ធពិភពឥស្លាម និងប្រជាជាតិម៉ូស្លីមផងដែរ។

ដោយឡែក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានរំលឹកពីដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ដែលទស្សនកិច្ចនេះបានលើកកម្ពស់មិនត្រឹមតែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រទាំងពីរប៉ុណ្ណោះទេ ថែមទាំងរវាងកម្ពុជា និងពិភពម៉ូស្លីម ផងដែរ។

រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកោតសរសើរចំពោះជំនួយដែលផ្តល់ដោយអង្គការសម្ព័ន្ធពិភពឥស្លាម ជូនដល់សហគមន៍ម៉ូស្លីមនៅកម្ពុជា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងជាពិសេសការបង្កើនចំនួនកូតាសម្រាប់ប្រជាជនម៉ូស្លីមកម្ពុជា ទៅចូលរួមក្នុងពិធីបុណ្យ Haji នៅប្រទេសអារ៉ាប៊ីសាអូឌីត ជារៀងរាល់ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង