Yearendyearend1140x150

កំពង់សោមអូសទាញ«ភ្ញៀវជាតិនិងអន្តរជាតិប្រមាណជាង៥ម៉ឺននាក់»គិតត្រឹមខែមិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុងកំពង់សោម

ព្រះសីហនុ៖ តំបន់ទេសចរណ៍កំពង់សោម កំពុងលិចមុខមាត់ជាថ្មីបន្ទាប់ពីបានធ្វើការកែឆ្នៃកូននាគនៃទិសនិរតីមួយនេះ ឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានដ៏សម្បូរបែបមួយ ហើយថ្មីៗនេះតាមទិន្នន័យក្រសួងទេសចរណ៍ប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តព្រះសីហនុមានប្រមាណ ៥៦,៨២៩នាក់ កើនឡើង៨,៣៣%។

បើតាមមន្រ្តីប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមខែមិថុនានេះ ភ្ញៀវទេសចរណ៍ជាតិព្រមទាំងអន្តរជាតិបានសម្រុកនាំគ្នាមកលេងកម្សាន្តនៅខេត្តមួយនេះជាច្រើន ហើយទិន្នន័យបានបង្ហាញឲ្យដឹងថាភ្ញៀវជាតិនិងអន្តរជាតិមកលេងខេត្តមួយនេះមានចំនួនសរុបប្រមាណ ៥៦,៨២៩នាក់ កើនឡើង៨,៣៣% ដោយមានភ្ញៀវជាតិសរុប ៥០.៥៦៧នាក់ កើនឡើង៨.១៨% ភ្ញៀវបរទេសសរុប ៦.២៦២នាក់ កើនឡើង៩.៦១% ដែលនេះជាចំនួនដ៏វិសេសវិសាលមួយដែលខេត្តមួយទទួលបានជាថ្មីបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យដំណើរការប្រទេសឡើងវិញបន្ទាប់ពីវិបត្តិកូវីដបានធូរស្បើយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង ជាតារារះនាទិសនិរតី។ ការដាក់ចេញផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាបន្តបន្ទាប់ រួមជាមួយសមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យនឹងជួយឱ្យខេត្តព្រះសីហនុក្លាយជាកន្លែងទាក់ទាញឱ្យទៅសម្រាកកម្សាន្តរបស់ភ្ញៀវជាតិ និង អន្តរជាតិ នាពេលខាងមុខឆាប់ៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង