Yearendyearend1140x150

កាណាដាប្រកាសផែនការកសាងប្រព័ន្ធមីស៊ីលរាប់ពាន់លានដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 កាណាដាប្រកាសផែនការកសាងប្រព័ន្ធមីស៊ីលរាប់ពាន់លានដុល្លារ  ប្រភពរូប៖ AP

កាណាដា៖ ប្រទេសកាណាដា បានប្តេជ្ញាក្នុងការវិនិយោគយ៉ាងហោចណាស់ ៣.៨ ពាន់លានដុល្លារក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធព្រមានជាមុនរួមគ្នារវាងសហរដ្ឋអាមេរិក និងកាណាដា ដែលត្រូវបានគេស្គាល់ថា ជាបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD)។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដាលោកស្រី Anita Anand បានប្រកាសកាលពីថ្ងៃចន្ទ។

លោកស្រី Anand បាននិយាយថា ការវិនិយោគដំបូងចំនួន ៣.៨ ពាន់លានដុល្លារ គ្រាន់តែជាផ្នែកដំបូងនៃផែនការតែប៉ុណ្ណោះ វាអាចនឹងចំណាយច្រើនជាងនេះរហូតដល់ ៣១ ពាន់លានដុល្លារ ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។

លោកស្រី បានបញ្ជាក់កន្លែងជាច្រើនដែលចាប់ផ្ដើមផែនការនេះរួមមាន ប្រព័ន្ធរ៉ាដាពីលើអាកាសនៃតំបន់អាក់ទិក គម្រោងឃ្លាំមើលលំហអាកាស និងប្រព័ន្ធថ្មីមួយទៀតជាមួយនឹងឧបករណ៍ចាប់សញ្ញាព្រមានជាមុន ដែលត្រូវបានដាក់ពង្រាយទូទាំងប្រទេស។

ថ្លែងនៅឯមូលដ្ឋានទ័ពអាកាសនៅរដ្ឋ Ontario លោកស្រី Anand បានចង្អុលបង្ហាញអំពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនថា ជាហេតុផលដែលនាំឲ្យរដ្ឋាភិបាលក្រុង អូតាវ៉ា សម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមានមីស៊ីលចាស់ៗ ដោយចំណាយនូវប្រាក់រាប់ពាន់លានដើម្បីកែលំអ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង