Yearendyearend1140x150

«បបែលយក្ស»ជាប្រភេទត្រីទឹកសាបដ៏ធំបំផុត ត្រូវបានរកឃើញនៅស្ទឹងត្រែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ Wonders of the Mekong

ស្ទឹងត្រែង៖ ត្រីបបែលយក្សទឹកសាប ទម្ងន់ ៣០០គីឡូក្រាម ត្រូវបានអ្នកនេសាទនៅខេត្តស្ទឹងត្រែង ចាប់បានដោយសន្ទូច នៅតំបន់ជនបទនៃទន្លេមេគង្គ។ ជាសំណាងល្អ អ្នកនេសាទបានទាក់ទងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ហើយក៏បានបង្កើតជាចលនានៃការព្យាយាមបំពាក់ឧបករណ៍ទទួលសញ្ញាសូរស័ព្ទជាលើកដំបូង លើត្រីបបែលយក្សទឹកសាបនេះ។ 

បើតាមការចុះផ្សាយរបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សម្រាប់ត្រីទឹកសាបដ៏ធំបំផុត មិនធ្លាប់មាននៅលើផែនដី ត្រូវបានបំបែកកំណត់ត្រាពិភពលោក។ កាលពីក្នុងខែកន្លងទៅ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រួមជាមួយនឹង FISHBIO ក្រុមអេកូយុវទូត រដ្ឋបាលជលផលកម្ពុជា និងក្រុមការងារផ្សេងទៀត បានដាក់ពង្រាយបណ្តាញឧបករណ៍ទទួលសូរស័ព្ទ នៅក្នុងអាងទន្លេមេគង្គកម្ពុជា។ បណ្តាញថ្មីនេះ នឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសង្កេតមើលប្រភេទត្រីដ៏កម្រនេះ និងស្វែងយល់អំពីចលនា និងឥរិយាបថរបស់វា។

ក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ រួមជាមួយនឹងអ្នកវិទ្យាសាស្ត្រជលផលផ្សេងទៀត បានរកឃើញ បំពាក់ឧបករណ៍ទទួលសញ្ញា និងព្រលែងត្រីបបែលយក្សទឹកសាបដ៏ធំបំផុត ក្នុងកំណត់ត្រា ដោយសុវត្ថិភាព! ជួបជាមួយត្រីបបែលយក្សទន្លេមេគង្គញី ទម្ងន់ ៣០០គីឡូក្រាម ដែលបង្កើតកំណត់ត្រាថ្មីមួយ និងដោយក្តីស្រឡាញ់ ហើយបានដាក់ឈ្មោះវាថា «បូណ៌មី» ព្រោះក្រុមការងារ បានលែងវាចូលទៅក្នុងទន្លេមេគង្គវិញទៅថ្ងៃពេញបូណ៌មី៕ 

ប្រភពរូប៖ Wonders of the Mekong
ប្រភពរូប៖ Wonders of the Mekong


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង