Yearendyearend1140x150

ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកចុះMOUរួមគ្នាទាក់ទាញកំណើនទេសចរណ៍មកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន JFT jet លោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Smile & Sweet

ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Smile & Sweet. កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ២០២២ បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT jet ដើម្បីជំរុញការទាក់ទាញកំណើនទេសចរណ៍ មកកាន់កម្ពុជា។

នៅក្នុងពិធីចុះអនុស្សារណៈជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន JFT jet លោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Smile & Sweet បានឲ្យដឹងថា ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ធាភិបាល លោកបានចាប់ដៃគូរជាមួយដៃគូរនៅខាងក្រៅប្រទេស ក៏បង្កើតឲ្យបាននូវក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។

លោក ស៊ិន សត្ថា បានបញ្ជាក់ថា ជាគោលបំណងដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំងជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍ Smile&Sweet ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបើកដំណើរការឡើងវិញ។

លោកបន្តថា ការដាក់ចេញគោលនោបាយអនុវត្តទេសចរណ៍វ៉ាក់សាំងតាំងពីបំណាច់ឆ្នាំ២០២១មក គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលើវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ ដំបូងគេដែលបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។

លោកបន្ថែមថា ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យកំណើនទេសចរណ៍កើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។

លោកអះអាងថា ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។

ដោយឡែក លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុនJFT និង ក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសឱ្យក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរណ៍ និងអាកាសចរណ៍ បានបើកដំណើរការប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង