Yearendyearend1140x150

ចិនកសាង«កំពង់ផែពាណិជ្ជកម្មសេរី»មួយក្នុងខេត្តHainan ដើម្បីបង្កើតបរិយាកាសអាជីវកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានប្រកាសពីផែនការមេស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainanដែលបានលើកឡើងទិសដៅភារកិច្ចគ្រប់ជ្រុងជ្រោយសម្រាប់ការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainan។

ផែនការមេស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainanបានកំណត់ថា ក្របខណ្ឌនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainan គឺកោះ Hainan ទាំងមូល ឯគោលដៅអភិវឌ្ឍន៍គឺបង្កើតប្រព័ន្ធរបបនយោបាយនៃកំពង់ផែពាណិជ្ជកម្មសេរីជាជំហានដំបូងដែលផ្តោតសំខាន់ទៅលើការសម្របសម្រួលនិងសេរីភាពខាងពាណិជ្ជកម្មនិងវិនិយោគនៅឆ្នាំ២០២៥។ដល់ឆ្នាំ២០៣៥ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចបែបបើកទូលាយរបស់ប្រទេសចិន។ដល់ពាក់កណ្តាលសតវត្សរ៍នេះនឹងកសាងទៅជាកំពង់ផែពាណិជ្ជកម្មសេរីលំដាប់អន្តរជាតិដែលមានកម្រិតខ្ពស់។

ផែនការមេស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainanក៏បានលើកឡើងនូវវិធានការនិងប្រព័ន្ធគ្រប់គ្រងថ្មីនៃការបើកចំហចំពោះអន្តរជាតិជាច្រើនផងដែរ។ក្នុងនោះបូករួមទាំងការអនុវត្តបញ្ជីអវិជ្ជមានផ្នែកពាណិជ្ជកម្មសេវាឆ្លងដែន និងការអនុវត្តប្រព័ន្ធអនុញ្ញតឱ្យចូលទីផ្សារចិនតាមកិច្ចសន្យា លើកទឹកចិត្តកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainanឱ្យដាក់ចេញមូលបត្របំណុលចំពោះពិភពលោក និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនបរទេសជាដើម។ប្រព័ន្ធរបបនិងការចាត់ចែងខាងគោលនយោបាយថ្មីទាំងអស់នេះបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainan។នេះបើតាមការចុះផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជាចិន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង