Cc time
Cct850x100 1
Sme laon web banner(1800 x 300)

គ្រោះរាំងស្ងួតនៅភាគខាងជើងប្រទេសអ៊ីតាលីធ្វើឱ្យទីក្រុងជាច្រើនគ្មានទឹកប្រើ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
គ្រោះរាំងស្ងួតនៅភាគខាងជើងប្រទេសអ៊ីតាលីធ្វើឱ្យទីក្រុងជាច្រើនគ្មានទឹកប្រើ ប្រភពរូប៖ ស៊ីនហួរ

អ៊ីតាលី៖ តំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី បានទទួលរងនូវគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗនេះ ជាមួយនឹងទីក្រុងជាច្រើនគ្មានទឹកប្រើនៅពេលយប់។ នេះបើតាមប្រធានតំបន់ Lombardy លោក Attilio Fontana បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃទី ១៦។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីជាច្រើន បានឲ្យដឹងថា គ្រោះរាំងស្ងួតនៅ Lombardy គឺ "ធ្ងន់ធ្ងរ" ។ ខណៈតំបន់ Piedmont តំបន់ Emilia-Romagna និងតំបន់ Veneto ក៏ទទួលរងនូវគ្រោះរាំងស្ងួតផងដែរ។ ដើម្បីសន្សំសំចៃទឹក សហព័ន្ធទឹកអ៊ីតាលី បានអនុវត្តការផ្ដាច់ទឹកនៅពេលយប់នៅក្នុងក្រុងចំនួន ១០០ នៅ Piedmont និងទីក្រុងចំនួន ២៥ នៅ Lombardy កាលពីសប្តាហ៍មុន។

ទន្លេ Po ដែលឆ្លងកាត់ភាគខាងជើងប្រទេសអ៊ីតាលី ក៏កំពុងទទួលរងការខ្វះខាតទឹក។ យោងតាមទីភ្នាក់ងារគ្រប់គ្រងអាងទន្លេ Po បានដឹងថា ដោយសារតែកត្តាមួយចំនួនដូចជា ការថយចុះនៃផ្ទាំងទឹកកកនៅភាគខាងជើងភ្នំអាល់របស់អ៊ីតាលី ការថយចុះនៃទឹកភ្លៀង ពិសេសទន្លេវែងបំផុតនៅក្នុងប្រទេសអ៊ីតាលីនេះ បានជួបប្រទះនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧០ ឆ្នាំ។

លោក Meuccio Berselli អគ្គលេខាធិការនៃទីភ្នាក់ងារគ្រប់គ្រងអាងទន្លេ Po បានឲ្យដឹងថា កន្លែងខ្លះមិនមានភ្លៀងធ្លាក់អស់រយៈពេល ១១០ ថ្ងៃ។ ទីក្រុងរាប់សិបនៅក្នុងតំបន់ Piedmont និង តំបន់ Lombardy ឥឡូវនេះត្រូវពឹងផ្អែកលើឡានដឹកទឹកសម្រាប់ប្រើប្រាស់ ដោយសារប្រភពនៃអាងស្តុកទឹកក្នុងតំបន់លែងមានទៀតហើយ។

លោក Berselli បានបញ្ជាក់ថា នៅពេលដែលប្រទេសអ៊ីតាលីចូលដល់រដូវក្តៅ តម្រូវការទឹកកសិកម្មកើនឡើង ប៉ុន្តែសកម្មភាពកសិកម្មនៅភាគខាងជើងត្រូវបាន "រងផលប៉ះពាល់" ដោយការរឹតបន្តឹងទឹក។ លោកបន្តថា គ្រោះរាំងស្ងួតត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ ហើយទឹកទន្លេ Po នឹងបន្តធ្លាក់ចុះនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង