Cc time
Cct850x100 1
Itt 0  web banner

ធនាគារជាតិរៀបចំសិក្ខាសាលាស្តីពីរបាយការណ៍«ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ១៧មិថុនានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថិរភាព ហិរញ្ញវត្ថុឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីអាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ មជ្ឈមណ្ឌល ស្រាវជ្រាវ និងសាកលវិទ្យាល័យនានា សរុបប្រមាណជាង ២០០នាក់។

សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជនឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព ហានិភ័យនានា និងការអនុវត្តគោលនយោបាយ ក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។ របាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ ត្រូវបានចេញផ្សាយជាសាធារណៈចាប់តាំងពីឆ្នាំ២០១៩ មក និងត្រូវបាន ពង្រឹងគុណភាព ស្របតាមការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្តង់ដារវិភាគអន្តរជាតិ ដោយមានជំនួយបច្ចេកទេសរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

របាយកាណ៍ស្ថិរភាពហិរញ្ញវត្ថឆ្នាំ២០២១នេះ បែងចែកជា ៤ជំពូក រួមមាន៖ \/-ស្ថានភាពនិង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច i/-ស្ថានភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ii/-វិស័យហិរញ្ញវត្ថុមិនមែនធនាគារ និង iv/-ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់។ ជំពូកទី១ បង្ហាញអំពីការអភិវឌ្ឍនិងហានិភ័យចម្បងៗ ទាំងនៅវិស័យខាងក្រៅ (ដូចជា សេដ្ឋកិច្ចពិភពលោក ស្ថិតិជញ្ជីងទូទាត់កម្ពុជា និងការប្រែប្រួល អត្រាប្តូរប្រាក់) និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក (រួមមាន កំណើនសេដ្ឋកិច្ច អតិផរណា ស្ថានភាព រូបិយវត្ថុនិងសារពើពន្ធ ជាដើម)។ ចំណែកឯជំពូកទី២ បានរំលេចអំពីសូចនាករសំខាន់ៗនៅក្នុងវិស័យ ធនាគារ ដែលរួមមាន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេស។

ទន្ទឹមនេះ ការរីកចម្រើនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមមាន ទីផ្សារហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង ត្រូវបានរៀបរាប់នៅក្នុងជំពួកទី៣។ ដោយឡែក ជំពូកទី៤ ដែលជាផ្នែកថ្មីមួយសម្រាប់របាយការណ៍ ឆ្នាំនេះ បានបង្ហាញពីការអភិវឌ្ឍនៅក្នុងប្រព័ន្ធទូទាត់សងប្រាក់កម្ពុជា ជាពិសេសការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕


Khcct banner

អត្ថបទទាក់ទង