Yearendyearend1140x150
Img 0571

ផ្ទុះរោងចក្រគីមីនៅចិនបណ្តាលឲ្យមនុស្ស ៨ នាក់រងរបួសនិង ៦ នាក់បាត់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ផ្ទុះរោងចក្រគីមីនៅចិនបណ្តាលឲ្យមនុស្ស ៨ នាក់រងរបួសនិង ៦ នាក់បាត់ខ្លួន ប្រភពរូប៖ ស៊ីស៊ីធីវិ

ចិន៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់បានរងរបួស និង ៦ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះរោងចក្រគីមីនៅក្នុងទីក្រុង ឡានចូវ ខេត្ត កានស៊ូ ភាគពាយព្យប្រទេសចិន នៅវេលាម៉ោង ៦៖៥០ នាទីល្ងាចកាលពីទី ១៦ មិថុនា។

អាជ្ញាធរក្នុងតំបន់បាននិយាយថា អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយត្រូវបានបញ្ជាក់ថា ពួកគេស្ថិតនៅក្នុងស្ថានភាពល្អ។ ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា ហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ ត្រូវបានដកចេញ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង